ហ្វីលីពីន៖ រាជនីសម្រស់ Marian Rivera ឬ អ្នកគ្រប់គ្នាស្គាល់ថាជា ម៉ារីម៉ា បច្ចុប្បន្ន តារាស្រីប្រចាំប្រទេសហ្វីលីពីនរូបនេះ កំពុងកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គល បន្ទាប់ពីមានកូនប្រុស ស្រី ២នាក់សុទ្ធតែគួរស្រលាញ់។ មិនតែប៉ុណ្ណោះ តារាស្រីកូន២រូបនេះ តែងតែធ្វើឲ្យហ្វេនៗជាច្រើន ច្រណែននឹងនាងស្ទើរតែគ្រប់ពេល។  

ដោយឡែក ដូចដែលអ្នកគាំទ្រតារាស្រីរូបនេះផ្ទាល់បានដឹងស្រាប់ហើយថា ម៉ារីម៉ា ជាតារាសម្ដែងមួយរូបដែល មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង តែបើក្រឡេកទៅមើលមុខមាត់កូនៗនាងវិញ ឃើញថា ពួកគេពិតជាមានរូបសម្បត្តិស្រស់ស្អាតមិនចាញ់នាង និងស្វាមីប៉ុន្មានឡើយ បើនិយាយពីកូនស្រីដែលទើបនឹងមានអាយុត្រឹមតែ៥ឆ្នាំឯនេះវិញ ក៏កាន់តែមានមុខមាត់ស្រស់ស្អាតមិនធម្មតាផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កូនស្រីបងតារារូបនេះ មានឈ្មោះថា Ate Zia  ហើយពេលនេះគេមានអាយុ ៥ឆ្នាំផងដែរ ដោយបច្ចុប្បន្ន ក្មេងស្រីរូបនេះ ក៏កំពុងលូតលាស់ធំធាត់ចម្រើនវ័យទៅហើយ ចំណែកឯសម្រស់វិញ ខ្យូតគួរឲ្យក្នាញ់ស្រស់ស្អាតមិនអ្នកម៉ាក់របស់គេប៉ុន្មានឡើយ ថែមទាំងមានដុងសិល្បៈពីក្មេងទៀតផង ។

ក្នុងនោះដែរ ថ្មីៗនេះ ម៉ារីម៉ា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកបង្ហាញមុខមាត់កូនស្រីជាថ្មី ដោយមើលទៅរូបគេ ពិតជាមានមុខមាត់ស្រស់សោភាខ្លាំងមែនទែន ជាពិសេស ទឹកមុខ និងស្នាមញញឹម ថ្ពាល់ខួចទៀតនោះរឹតតែធ្វើឲ្យក្មេងតូចនេះកាន់តែទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera និង កូនស្រី
Marian Rivera និង កូនស្រី
  កូនស្រីMarian Rivera
កូនស្រីMarian Rivera
កូនស្រីMarian Rivera
កូនស្រីMarian Rivera
កូនស្រីMarian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]