បរទេស៖ ជាការពិតណាស់ Camila Cabello និង Shawn Mendes គឺជាមិត្តភក្តិតាំងពីឆ្នាំ ២០១៤ ។ តារាចម្រៀងទាំងពីរបានបង្កើតទំនាក់ទំនងស្នេហា នៅពេលពួកគេបានសហការគ្នាលើបទចម្រៀងដែលមានចំណងជើងថា «Señorita» ។ ទោះយ៉ាងណា នៅពេលនោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏ដូចជាទស្សនិកជនមានការសង្ស័យថា តារាទាំងពីររូបនេះបានធ្វើពុតបន្លំជាទាក់ទងគ្នាដើម្បីផ្សព្វផ្សាយផលិតផលថ្មីមួយ។
ក្នុងនោះផងដែរ ទោះបីជាមានមតិនិងពាក្យចចាមអារ៉ាមជាសាធារណៈក៏ដោយ ក៏ Camila Cabello និង Shawn Mendes នៅតែលេចឡើងជាមួយគ្នាជាញឹកញាប់មិនភ័យខ្លាចក្នុងការបង្ហាញអារម្មណ៍ជិតស្និទ្ធឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ បច្ចុប្បន្នពួកគេរស់នៅជាមួយគ្នានៅក្នុងផ្ទះដ៏ប្រណីតមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ជាក់ស្ដែងអ្វីដែលគួរឲ្យរំភើប ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក Shawn Mendes បានបង្ហោះរូបថតរបស់លោក ថើបមិត្តស្រីរបស់លោកគឺ នាង Camila Cabello ថែមទាំងសរសេរពាក្យផ្អែមល្ហែមបែបនេះថា៖
មិនត្រឹមតែប៉ុណ្ណោះ នៅលើគណនីហ្វេសប៊ុករបស់នាង Camila ដែលមានអ្នកតាមដានជាង ៥៣ លាននាក់ Camila Cabello ក៏បានចែករំលេកអនុស្សាវរីយ៍ផ្អែមល្ហែមជារៀងរាល់ថ្ងៃជាមួយមិត្តប្រុសរបស់នាង ហើយសរសេរបែបនេះថា៖
ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិនិងអ្នកមើលជាច្រើនបានចូលរួមអបអរសាទរចំពោះគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះផងដែរ៕
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]