តៃវ៉ាន់៖ ទោះជាមួយរយៈចុងក្រោយមកនេះ តារាប្រុសដ៏ល្បីឈ្មោះ លោក Wallace Huo ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាស្រី Ruby Lin ហាក់មានភាពស្ងប់ស្ងាត់នៅក្នុងអាជីពសិល្បៈក៏ពិតមែន បណ្ដាហ្វេនៗជាច្រើន នៅរង់ចាំនិងតាមដានពីសកម្មភាព របស់តារាប្រុសរូបនេះជាប្រចាំ ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ យោងតាមទំព័រ ១៦៣ ស្រាប់តែមានការបង្ហោះមួយយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមចិន ដោយបានចែករំលែករូបភាពចុងក្រោយចំនួន ២ របស់ លោក Wallace Huo ដែលនៅក្នុងរូបទាំងនោះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ៗថា តារាសម្តែងប្រុសរូបនេះ បានវិលត្រឡប់មកមានសុខភាពល្អ រូបរាងស្លីមស្អាត ព្រមទាំងមានសាច់ដុំរឹងមាំ ដ៏គួរឲ្យចាប់អារម្មណ៍ និងទទួលបានការសរសើរពីហ្វេនៗជាច្រើនពីភាពស្រស់សង្ហារបស់ លោក ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីមុនមកនេះ លោក Wallace Huo ក៏ធ្លាប់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបភាពរបស់លោក បង្ហាញពីការឡើងទម្ងន់ ព្រមទាំងមានរាងក្បាលពោះធំ និងមើលទៅហាក់ធ្លាក់សម្រស់យ៉ាងខ្លាំង ដែលត្រូវបានអ្នកលេងបណ្ដាញសង្គម បង្ហាញពីការខកចិត្តចំពោះរូបលោក ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Wallace Huo
Ruby Lin និង Wallace Huo
Wallace Huo
Wallace Huo
Wallace Huo
រូបភាពចុងក្រោយបង្ហាញពីភាពស្រស់សង្ហារបស់ Wallace Huo
រូបភាពចុងក្រោយបង្ហាញពីភាពស្រស់សង្ហារបស់ Wallace Huo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]