រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយឃើញ ព្រះនាង ជេនណា ច្រៀងបទថៃ ឡើងវិញ ដោយលាយបញ្ជូល ២ភាសា ចិននិងថៃ ជាបទបែបញាក់កន្ត្រាក់អារម្មណ៍ ស្តាប់ហើយ មានអារម្មណ៍រំភើបសប្បាយចិត្ត បាត់អស់ទុកកង្វល់ ជាមួយនឹង កាយវិការក្រមិចក្រមើមថែមទៀត កាន់តែធ្វើឲ្យ បងប្អូនកាន់តែពេញចិត្ត។
ទន្ទឹមនឹងនេះ ទើបរំលងបានប៉ុន្មានថ្ងៃសោះ ព្រះនាង សម្រេចចិត្តច្រៀងឡើងវិញ បទថៃ ៉ช้ำคือเรา ៉ជាភាសាថៃសុទ្ធ ជាបទចម្រៀងបែបមនោសញ្ចេតនា តែ ទ្រង់នៅ អាចច្រៀងយ៉ាងពិរោះ យ៉ាងរណ្តំ ស្តាប់ហើយ សែនស្រទាន់ចិត្តពន់ពេក មិនតែបុ៉ណ្ណោះ ព្រះនាង ត្រូវបានមហាជន ស្ងើចខ្លាំង ជាមួយទឹកដមសំនៀនពិរោះ ស្រាល ចេះបត់បែន គ្រប់ស្ថានភាពបទ មិនថាញាក់ មិនថាមនោសញ្ចេតនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា មូលហេតុដែល ព្រះនាង ថ្មីៗតែងរើសបទថៃ មកច្រៀងឡើងវិញយ៉ាងដូច្នេះ ក៏ព្រោះ ចង់ពង្រឹងសមត្ថភាពផ្នែកភាសាថៃ ខណៈពេលនេះ ទ្រង់បានកំពុងរៀន ភាសា៤ផ្សេងគ្នា ក្នុងនោះមាន បារាំង អង់គ្លេស ចិន និងថៃ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]