ថៃ៖ មួយរយៈចុងក្រោយនេះ តារាស្រី Taew Natapohn កំពុងតែជួបរឿងរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកលេងបណ្ដាញសង្គម ព្រោះដោយសារតែនាងមានទំនាក់ទំនងជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែម្ចាស់ខ្លួនបែរជាមិនបានធ្វើចត្តាឡីស័កនៅផ្ទះយ៉ាងត្រឹមត្រូវ ព្រមទាំងមានរូបភាពចេញពីផ្ទះ ដែលកំពុងបណ្ដើរឆ្កែនៅខាងក្រៅ កាលពីកន្លងទៅនេះ។  

ដោយឡែក ថ្មីៗនេះ រឿងរិះគន់ទៅលើតារាស្រីរូបនេះ ក៏បានចាប់ផ្ដើមសាជាថ្មីទៀតហើយ ដោយបន្ទាប់ពីនាងបានបង្ហោះរូបភាព ស្លៀកពាក់អាវពណ៌ខៀវ និងខោខូវប៊យ ក៏មានអ្នកគាំទ្រ ចូលមកផ្តល់យោបល់ទៅលើការស្លៀកពាក់របស់នាង ផងដែរ។ តែនៅក្នុងនោះ ក៏មានមតិយោបល់មួយបានលើកឡើងថា បានឃើញរូបនាង នៅគ្លីនិកមួយកន្លែង ហើយថែមទាំងចងចាំថា នាងបានស្លៀកឈុតមួយនេះ ជាពិសេស ក៏បង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានយោបល់បែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានចោទសួរថា តើវាជាការពិតឬយ៉ាងណា ព្រមទាំងទាំងនិយាយទៀតថា គ្មានការភ្ញាក់រលឹកអ្វីបន្តិច ព្រោះត្រូវបានឃុំខ្លួនជាច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានយល់ដឹងបន្តិចណាសោះ។ 

យ៉ាងណាមិញ តារាស្រី Taew ក៏បានឆ្លើយតបទៅវិញថា រូបនាងពិតជាបានទៅគ្លីនិកនោះមែន ព្រោះនាងត្រូវជូបម្ដាយទៅព្យាបាល។ ហើយថែមទាំងលើកឡើងពីកាលបរិច្ឆេទនៃការជួបជាមួយនឹងតារាស្រី Pancake នៅថ្ងៃទី ២២ ខែមិថុនា ដែលបានបញ្ជាក់ថា មនុស្សគ្រប់គ្នាសុទ្ធតែពាក់ម៉ាសនៅថ្ងៃនោះ ហើយថ្ងៃនេះ (៤ កក្កដា) គឺជាថ្ងៃទី ១៣ ហើយ បន្ទាប់ពី តារាស្រី Pancake បានរកឃើញថា ឆ្លងកូវីដ១៩៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
Taew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]