បរទេស៖ នៅថ្ងៃទី ៤ ខែកក្កដានៅលើទំព័រផ្ទាល់ខ្លួនរបស់ អតីតតារាបាល់ទាត់ដ៏ឆ្នើម David Beckham បានចែករំលែកនូវពេលវេលា ពីអតីតកាលជាមួយភរិយារបស់លោក ចាប់ពីពេលដែលពួកគេបានស្រលាញ់គ្នាដំបូងរហូតមកដល់បច្ចុប្បន្ននេះក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍លើកទី ២២ ។

ជាមួយគ្នាដែរទៀតសោត ក្នុងឱកាសថ្ងៃពិសេសរបស់អ្នកទាំងពីរ ជាមួយនឹងការបង្ហោះរូបថតប៉ុន្មានសន្លឹកហើយនោះ អតីតកីឡាកររបស់ក្រុមបិសាចក្រហមរូបនេះ ក៏បានសរសរខ្លឹមសារយ៉ាងផ្អែមល្ហែមទៅកាន់ភរិយានាង Victoria Beckham ផងដែរ ដែលបានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham

គួររំលឹកផងថា អ្នកទាំងពីរ បានក្លាយជាគូស្វាមីភរិយា នៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៩ ដោយក្នុងរយៈពេល ២២ ឆ្នាំនៃការរៀបការពួកគេបានឆ្លងកាត់ការលើកឡើងជាច្រើនដោយជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាមលែងលះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែហែរឆ្លងរាល់ឲបសគ្គ រហូតទទួលបានចំណងដៃ កូនប្រុស​ ស្រី ៤នាក់ផងដែរ៕ុះ

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

ភរិយា​ និង David Beckham
ក្រុមគ្រួសាររបស់ David Beckham
David Beckham និង ភរិយា កាលពី ២២ឆ្នាំមុន
ភរិយា​ និង David Beckham កាលពី ២២ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]