ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបានអំពីតារាចម្រៀងប្រុសដ៏ល្បីម្ចាស់បទ «កាដូឥតន័យ» គឺលោក មួន ម៉ារ៉ា ដែលកាលពីជាង ១០ឆ្នាំមុន តារាប្រុសរូបនេះពិតជាមានសន្ទុះនៃការគាំទ្រពីមហាជនច្រើនខ្លាំងមែនទែន ដោយសារតែលោកមានទាំងសម្លេងពីរោះ និងថែមទាំងមានរូបរាងសង្ហាផងដែរ។
ជាមួយគ្នានេះ ទន្ទឹមនឹងពេលកំពុងមានឈ្មោះល្បីល្បាញ មួន ម៉ារ៉ា ស្រាប់តែស្ងាត់ពីសិល្បៈទាំងស្រុង ដោយគេកម្រឃើញលោកលេចមុខតាមឆាកតន្ត្រីដូចមុនទៀតណាស់ ពោលគឺលោកបានងាកទៅសាងជីវិតគ្រួសារយ៉ាងស្ងប់ស្ងាត់ផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីជីវិតឯកជនរបស់តារាប្រុសរូបនេះជាមួយគ្រួសារវិញ ហ្វេនៗក៏នៅតែតាមដាននិងចាប់អារម្មណ៍រាល់គ្រប់សកម្មភាពនៅលើបណ្ដាញសង្គមរបស់ពួគគេផងដែរ។ ដោយក្នុងនោះ យើងឃើញថា សព្វថ្ងៃអតីតតារាប្រុសរូបនេះ បានមានកូនពីរនាក់ទៅហើយ ហើយគ្រួសាររបស់លោកទៀតសោត ក៏បានរស់នៅជាមួយគ្នា ដើរលេងជុំគ្នាប្រើជីវិតយ៉ាងសាមញ្ញៗ តែមើលទៅពិតជាមានក្ដីសុខ និងមានសុភមង្គលខ្លាំងមិនចាញ់អ្នកនៅក្នុងរង្វង់សិល្បៈផ្សេងៗទៀតប៉ុន្មាននោះឡើយ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]