ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងប្រុសរូបសង្ហាខ្ពស់ស្រឡះលោក យុន ឬទ្ធីយ៉ាន ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់។ ម្យ៉ាងតារារូបនេះ បានបង្ហាញមុខក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែស្របពេលមានឈ្មោះល្បីល្បាញ ស្រាប់តែលោកបានបាត់មុខពីសិល្បៈមួយរយៈធំ ធ្វើឲ្យហ្វេនងឿងឆ្ងល់គ្រប់គ្នា។ តែទោះបីជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រនៅតែចាំស្នាដៃសម្ដែង ហើយចង់ឃើញវត្តមានតារារូបនេះមកសម្ដែជាថ្មីម្ដងទៀតផងដែរ។
ពិតណាស់ បន្ទាប់ពីលែងបង្ហាញមុខលើវិថីសិល្បៈ ងាកទៅកសាងជីវិតគ្រួសារមក ថ្មីៗនេះគេឃើញលោក យុន ឬទ្ធីយ៉ាន បានបង្ហាញមុខថតខ្សែភាពយន្តជាថ្មីម្ដងទៀត ខណៈបាត់មុខច្រើនឆ្នាំ។ ក្នុងនោះដែរ ក្រោយវិលចូលការងារសម្ដែង គេសង្កេតឃើញថា បច្ចុប្បន្ន តារារូបនេះមានភាពមមាញឹកច្រើន ជាពិសេសការងារសម្ដែងភាពយន្តតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញនេះលោក យុន ឬទ្ធីយ៉ាន បានបង្ហោះវីដេអូរឿងដំបូងដែលលោកបានសម្ដែង។ ដោយរឿងដំបូងដែលតារារូបនេះបានសម្ដែងគឺមានចំណងជើងថា « ទឹកចិត្តម្ដាយ» ដែលខ្សែភាពយន្តមួយនេះ ពិតជាផ្ទុះការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត អមជាមួយការបង្ហោះវីដេអូ តារាជើងចាស់រូបនេះ បានសរសេរសារបន្ថែមពីលើយ៉ាងដូច្នេះថា៖
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]