បរទេស៖ កាលពីពេលថ្មីៗនេះ Jennifer Lopez និង អតីតស្វាមី Ben Affleck ត្រូវបានអ្នកគាំទ្រជាច្រើនបានប្រទះឃើញ គូស្នេហ៍តារាមួយគូនេះនៅក្នុងឧទ្យានមួយកន្លែង ហើយបានបង្ហើបឱ្យដឹងថា Bennifer អ្នកទាំងពីរបានកាន់ដៃគ្នាយ៉ាងស្អិតរមួតពេលចេញទៅក្រៅផងដែរ។

យ៉ាងណាមិញ គេសង្គេតឃើញ តារាចម្រៀង Jennifer Lopez រីករាយនឹងវិស្សមកាលជាមួយតារាសម្តែង Ben Affleck នៅ Long Island, Hamptons នាថ្ងៃទី ៤ ខែកក្កដានេះជាខ្លាំង។ដោយឡែក តារាទាំងពីរពាក់អាវគូដែលមានពណ៌ទឹកដោះគោដូចជាគូស្នេហ៍ថ្មីថ្មោង ថែមទាំងកាន់ដៃគ្នាមិនលែងនៅទីសាធារណៈទៀតផង។ បន្ទាប់ពីជិត ២០ ឆ្នាំ ចាប់តាំងពីពួកគេបានណាត់ជួបគ្នានៅពេលពួកគេនៅក្មេង Bennifer នៅតែធ្វើឱ្យអ្នកគាំទ្ររំភើបចំពោះសម្រស់របស់នាង និងស្នេហាដែលស្រលាញ់គ្នាទៅវិញទៅមកមិនប្រែបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ពួកគេក៏បានដើរកម្សាន្តជាមួយមិត្តភក្តិក្នុងឱកាសវិស្សមកាលទិវាឯករាជ្យអាមេរិកនេះដែរ ។ ចាប់តាំងពីចាប់ផ្តើមត្រលប់រកគ្នា នៅខែឧសភា Ben និង J.Lo តែងតែឆ្លៀតយកពេលវេលាដើម្បីជួបគ្នា ទោះបីពួកគេរវល់ការងារយ៉ាងណាក៏ដោយ ពួកគេទៅលេងផ្ទះរបស់គ្នាទៅវិញទៅមកហើយម្តងម្កាលធ្វើដំណើរកម្សាន្តឯកជនជាមួយគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck និង មិត្តភក្តិ
Jennifer Lopez និង Ben Affleck និង មិត្តភក្តិ
Jennifer Lopez និង Ben Affleck 
Jennifer Lopez និង Ben Affleck និង មិត្តភក្តិ
Jennifer Lopez និង Ben Affleck និង មិត្តភក្តិ
Jennifer Lopez និង Ben Affleck និង មិត្តភក្តិ

ប្រភព៖ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]