សៀមរាប៖ យោងតាមការជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
ករណីទី១ ដល់ទី១២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៣ ដល់ទី២៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី២៧ ដល់ទី៣១ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៣២ ដល់ទី៤៦ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤៧ ដល់ទី៤៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន ករណីទី៤៩ ដល់ទី៥២ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។ ជាមួយគ្នានេះ ករណីទី៥៣ ដល់ទី៥៥ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ករណីទី៥៦ ដល់ទី៧៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៧៩ ដល់ទី៩១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។ ដោយឡែក អ្នកជាសះស្បើយទាំង១៨នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥០៨នាក់ បានព្យាបាលជាសះស្បើយចំនួន៥៨០នាក់ ស្លាប់១៧នាក់ និង៩១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
សូមអានសេចក្តីប្រកាសខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]