ភ្នំពេញ៖ នៅក្នុងថ្ងៃនេះក្រុមហ៊ុន GCC គ្រុប បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការសាងសង់គម្រោង បុរី ណាឌី។ ពិធីសម្ពោធការដ្ឋានសាងសង់គម្រោង បុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋានសាងសង់ បុរី ណាឌី និងការិយាល័យលក់របស់ បុរី ណាឌី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោង បុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានសម្ដែងការអរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះជាមួយនឹង បុរី ណាឌី នៅក្នុងថ្ងៃនេះ។
លោក Alex Yu បានមានប្រសាសន៍ថា៖
លោកមានប្រសាសន៍បន្ថែមទៀតថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន -ល-។ GCC បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេស ដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា។ លោកបានធានាអះអាងថា GCC នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។
លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើនដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារបាននៅពេលវេលាសាកសមណាមួយ។ លោកបានធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារដែលជាតំបន់មានកិត្យានុភាព។ ស្របតាមពាក្យស្លោករបស់ បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។
កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញ បុរី ណាឌី ទាំងអស់។ សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសារកម្ពុជាផងដែរ។
លោក Eric Chong អគ្គនាយកនៃ បុរី ណាឌី បានមានប្រសាសន៍ថា៖
លោក Eric Chong បានសង្កត់ធ្ងន់ថា៖
នៅដើមឆ្នាំ 2022 បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី 2 ដែលមានឈ្មោះថា “មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោកអ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត។ វីឡាឯកជនទាំងនេះគឺជាវីឡាមួយដែលមានភាពទាក់ទាញបំផុតក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារនៅក្នុងវីឡាជាមួយនឹងធម្មជាតិ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ។ សូមបងប្អូនទាំងអស់រង់ចាំតាមដាន គម្រោងបន្ទាប់របស់ក្រុមហ៊ុនយើង។
ក្នុងឱកាសដ៏ពិសេសនេះ បុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណដល់អតិថិជនដែលបានកក់ បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះតាមរយៈការចាប់ឆ្នោតយករង្វាន់ធំនៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់ បុរី ណាឌី នៅការិយាល័យលក់ បុរី ណាឌី។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោងផ្សារជីស៊ី អូរឫស្សីចំនួន១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត។
អំពីក្រុមហ៊ុន GCC
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]