តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមទំព័រ BJH បានចែករំលែកអត្ថបទដ៏ក្ដៅកគុក របស់តារាស្រី Ruby Lin ហៅ ចៀវៃ បន្ទាប់ពីរូបនាង បានបង្ហាញរូបថត កញ្ចប់ដំឡូងបារាំងមួយកញ្ចប់ធំ ជាមួយនឹងសារសរសេរសថា «សម្លាប់ខ្ញុំ» អមដោយរូបសញ្ញាស្នាមញញឹមនិងយំ ថែមទៀតផង ហើយភ្លាមៗនោះ រឿងរ៉ាវមួយនេះបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្ដាញសង្គម ដោយពួកគេចង់ដឹងថា តើមានអ្វីកើតឡើងចំពោះតារាស្រីរូបនេះ។ 

យ៉ាងណាមិញ នៅក្នុងនោះ ក៏មានការលើកឡើងពីហេតុផលនៅពីក្រោយរឿងនេះ ដោយបានបង្ហើបថា តារាស្រី Ruby Lin បានសុំឱ្យស្វាមីរបស់នាង ទៅផ្សារទំនើប ដើម្បីទិញគ្រឿងទេសមួយចំនួន តែមិនបានរំពឹងទុកនោះទេថា ស្វាមីរបស់នាងបានទិញរបស់មួយដោយកំហុស ព្រមទាំងនៅតាមផ្លូវត្រឡប់មកវិញស្វាមីនាងក៏បានបើករបស់នោះញ៉ាំមុនទៀត។ លុះពេលមកដល់ផ្ទះវិញ ទើបនាងដឹងថា ស្វាមីរបស់នាងទិញរបស់ខុស ដែលជាដំឡូងបារាំងមួយកញ្ចប់ ថែមទាំងមានតម្លៃថ្លៃទៀតផង ទើបធ្វើឲ្យ Ruby Lin ស្តីបន្ទោសប្តីរបស់ខ្លួន ដោយនិយាយបែបលេងសើចថា «សម្លាប់ខ្ញុំ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានការបកស្រាយពីរឿងហេតុនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន អាចមើលឃើញថា ជីវិតរៀបការរបស់ Ruby Lin និងស្វាមីតែងតែមានភាពផ្អែមល្ហែម ជាមួយនឹងមនោសញ្ចេតនាប្លែកៗជាច្រើន ទាំងការលេងសើចនិងយំ លាយឡំគ្នា៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]