កូរ៉េខាងត្បូង៖ ជាការពិតណាស់ ដូចដែលយើងបានដឹងហើយថាតារា Kpop មួយចំនួន នៅពេលដែលពួកគេមានឈ្មោះល្បីល្បាញក្នុងសិល្បៈ ហើយបើចង់កែសម្ផស្ស ពួកគេតែងតែលាក់បាំងមិនដែលចែករំលែកជាសាធារណៈឲ្យមហាជនដឹងថាការគេវះកាត់កែមុខមាត់ឡើយ។

ដោយឡែក សម្រាប់តារាចម្រៀងសមាជិកក្រុម ZE: A លោក Hwang Kwanghee បែរជាហ៊ានបើកចំហរមិនដែលដែលលាក់បាំងអំពីរឿងនេះដូចតារាផ្សេងនោះទេ ទោះបីជាកាលពីមុនលោកតែងត្រូវបានគេរិះគន់ជាច្រើនអំពីមុខមាត់របស់លោក ថាជាតារាដែលមានមុខមិនស្អាតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ Kwanghee បានបង្ហាញមុខជាតារាកិត្តិយសនៅក្នុង កម្មវិធី Late Night Horror Show របស់ទូរទស្សន៍ MBC ដោយបានបង្ហាញពីមុខមាត់ថ្មីរបស់លោកបន្ទាប់ពីដោះដង្កៀបធ្មេញចេញផងដែរ។ ក្នុងនោះទៀតសោត យើងឃើញថា Kwanghee បានផ្លាស់ប្តូរមុខមាត់ទាំងស្រុងតែម្ដងបន្ទាប់ពី មានការកែសម្ផស្ស កែកុនលើផ្ទៃមុខបន្ថែម និងពុតធ្មេញអស់រយៈពេលជាយូរ ទើបធ្វើឲ្យតារាប្រុសរូបនេះ ស្អាតជាងពីមុនឆ្ងាយដូចមនុស្សពីរផ្សេងគ្នា ដែលធ្វើឲ្យគ្រប់គ្នាមានការកោតសរសើរនិងភ្ញាក់ផ្អើលជាច្រើន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Kwanghee ពីមុន
Kwanghee ពីមុន
Kwanghee ពីមុន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន
Kwanghee បច្ចុប្បន្ន

ប្រភព៖ Kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]