បរទេស៖ ជារឿងមួយដ៏សែនភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់មួយក្រោយពេលដែលកំពូលតារាបូលីវូដឥណ្ឌា លោក Aamir Khan និងភរិយា លោកស្រី Kiran Rao បានប្រកាសលែងលះគ្នាបន្ទាប់ពីរៀបការបាន១៥ ឆ្នាំកាលពីពេលថ្មីៗកន្លងទៅនេះ។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន Hindustan Times បានអោយដឹងថាទោះបីពួកគេលែងជាប្តីប្រពន្ធនឹងគ្នាក៏ពិតមែនប៉ុន្តែគូស្នេហ៍តារាមួយគូនេះនៅតែបន្តជួយគ្នាក្នុងការងារចិញ្ចឹមកូនប្រុសរបស់ពួកគេឈ្មោះ Azad Rao Khan (អាយុ ១០ ឆ្នាំ) ។ ផ្អែកតាមប្រភពដដែលបានបន្តទៀតថាលោក Aamir Khan និងភរិយាលោកស្រី Kiran Rao បានបែកគ្នាមួយរយៈមុនពេលសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី។ ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការលែងលះគ្នានេះនៅឡើយទេ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]