ភ្នំពេញ៖ ប្រទេសថៃគ្រោងនឹងសាងសង់ប្រាសាទអង្គរវត្តទី២ ឆាប់ៗនេះ ហើយ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា បុរាណាចារ្យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
តាមប្រភពដដែល បានឱ្យដឹងទៀតថា ថៃបានទទួលជោគជ័យក្នុងការកសាងប្រាសាទថ្មី កំពូលបីដែលមានរចនាបថគំរូខ្មែរ នៅវត្តភូម៉ានហ្វា រួចមកទៀត ថៃគ្រោងនឹងសាងសង់ប្រសាទអង្គរវត្តទី២ ដែលគេប្រសិទ្ធនាមឈ្មោះថា សីហនគរ ហើយក៏ប្រារព្ធបុកគ្រឹះលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅបុន្មានម៉ោងមុននេះ គេសង្កេតឃើញនៅទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សុខ សុវណ្ណវឌ្ឍនា ហៅ វីល្លៀម ហ្គ័ង បានចេញមុខ អះអាងថា លោកមានមោទនភាពដែលវប្បធម៌របស់ខ្មែរ មានឥទ្ធិពលទៅលើប្រទេសជិតខាង តែយ៉ាងណា លោកក៏សម្តែងអារម្មណ៍ដូចគ្នាទៅនឹងបងប្អូនខ្មែរ ដែលមិនចង់ឱ្យមានការសាងសង់ចម្លងយកគំរូតាមប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងរបស់ខ្មែរនោះទេ ដោយស៊ីចង្វាក់គ្នាបេះដាក់នឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។
លោកបន្ថែមទៀតថា ខ្មែរមិនមែនជាជាតិសាសន៍កំណាញ់នោះទេ ប៉ុន្តែប្រាសាទអង្គរវត្តជាដួងព្រលឹងខ្មែរ ប្រាសាទនេះ ឈរយ៉ាងសង្ហាក្រោមកម្លាំងញើសឈាមរបស់បុព្វបុរសខ្មែរ មិនមែនសុខៗវាផុសឬ កើតឯងៗនោះឡើយ។ ហើយលោក បានចាត់ទុកកសាងចម្លងបែបនេះ ដូចជាអកត្តញូពេក ដែលគេមកចម្លងស្នាដៃបុព្វបុរសខ្មែរស្រួលៗបែបនេះ។
ជាមួយគ្នានេះ លោក វីល្លៀម គ័ង ក៏បានបញ្ជាក់ថា មានតែសង្ឃឹមលើអាជ្ញាធរ និងក្រសួងពាក់ព័ន្ធប៉ុណ្ណោះ ដែលអាចទាក់ទងបកស្រាយចម្ងល់ និង ព័ត៌មានថាតើ ពិតដែរឬទេ។ ហើយក្នុងករណីពិតមែន តើក្រសួងពាក់ព័ន្ធនឹងមានវិធានការបែបណា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]