ភ្នំពេញ៖ ថ្មីៗនេះ មហាជនដែលជាកូនខ្មែរជាច្រើន កំពុងផ្ទុះការបញ្ចេញមតិវែកញែក ប្រតិកម្មយ៉ាងខ្លាំង ទាក់ទិនទៅនឹងរូបភាពមួយចំនួនដែលគ្រប់គ្នានាំគ្នាចែករំលែកពាសពេញបញ្ដាញសង្គម គឺវត្តមួយនៅឯប្រទេសថៃ បានសាងសង់ប្រាសាទថ្មមួយ មានសណ្ឋាននិងរចនាបទដូចទៅនឹងប្រាសាទអង្គរវត្តខ្មែរស្ទើរតែបេះបិតតែម្ដង។

ក្នុងនោះ បើយោងតាមគណនីហ្វេសប៊ុក បុរាណាចារ្យ  បានឲ្យដឹងថា ប្រាសាទមួយនេះមានទីតាំងនៅក្នុងវត្តភូម៉ានហ្វាផាយ៉ាឆាងរ៉ង ស្ថិតក្នុងភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ។ ហើយប្រាសាទនេះត្រូវបានគេដាក់ឈ្មោះថា  ប្រាសាទសីហនគរ គ្រោងនឹងបញ្ចប់ការសាងសង់ប្រមាណជា ៧ទៅ៨ឆ្នាំខាងមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនគ្រប់គ្នានៅពេលដែលបានឃើញហើយ ក្នុងនាមជាកូនខ្មែរពិតជាមិនសុខចិត្តនោះទេ ពេលគេចម្លងសម្បត្តិមរតកជាតិយកទៅធ្វើឡើងដូចស្ទើរតែបេះបិតបែបនេះ ព្រោះប្រាសាទអង្គរវត្តរបស់យើងក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដូច្នេះនៅពេលដែលត្រូវបានប្រទេសជិតខាងលួចចម្លងស្នាដៃ និងរចនាបទបែបនេះ វាពិតជាមិនត្រូវតាមច្បាប់នោះឡើយ ទើបមហាជនជាច្រើនបាននាំគ្នាចែករំលែក ស្នើសុំអំពាវនាវដល់ថ្នាក់ដឹកនាំឲ្យជួយគិតគូរអំពីរឿងនេះឲ្យបានឆាប់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
គ្រោងការ ប្រាសាទនៅថៃ
 ប្រាសាទនៅថៃ
ប្រាសាទនៅថៃកំពុងសាងសង់
ប្រាសាទនៅថៃកំពុងសាងសង់
 ប្រាសាទនៅថៃកំពុងសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]