បរទេស៖ មួយរយៈចុងក្រោយនេះ ដំណើរកម្សាន្តដ៏ប្រណីតនិងថ្លៃៗ ទៅកាន់ប្រទេសក្រិក (Greece) របស់ Justin Bieber និងភរិយាបានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ជាសាធារណៈនាពេលថ្មីៗនេះ។
ក្នុងនោះផងដែរ មិនត្រឹមតែស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមានតម្លៃកប់ពពកសម្រាប់មួយយប់នោះទេ តារាចម្រៀងនិងភរិយាលោក Hailey Baldwin ក៏បានជិះទូកកម្សាន្តតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេផងដែរ។ ដោយ ក្នុងនោះកម្រងរូបភាពជាច្រើនសន្លឹករបស់ គូស្វាមីភរិយាវ័យក្មេងនៅលើទូកជិះទូកមួយបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់និយមលេងអ៊ីនធឺណែត ដោយសារតែសកម្មភាពរបស់Justin Bieber ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ Justin Bieber និងភរិយាបានទៅវិស្សមកាលនៅលើកោះ Milos ដ៏ល្បីល្បាញក្នុងប្រទេសក្រិក ពួកគេទាំងពីរនាក់បានជួលទូកឯកជនមួយដើម្បីដើរលេងកំសាន្តនិងលំហែរអារម្មណ៍ជាមួយគ្នា។ ដោយកាយវិការ Justin និងភរិយារបស់លោក ក៏បានឱបគ្នាយ៉ាងជិតស្និទ្ធនៅលើទូកធ្វើអោយទស្សនិកជនច្រណែនជាខ្លាំង។
លើសពីនេះ តារាចម្រៀងប្រុសរូបនេះតែងតែបង្ហាញពីភាពជាម្ចាស់របស់លោក ចំពោះភរិយាជាមួយនឹងទង្វើដ៏ជិតស្និទ្ធ តាមរយៈការថើបដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ហូលីវូដដ៏ល្បីល្បាញគឺកាន់តែក្តៅជាងមុនដោយសារតែមានទេសភាពសមុទ្រនិងមេឃស្រងាត់នៅខាងក្រោយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ kenh14.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]