បរទេស៖ កាលពីថ្ងៃទី ៣ ខែកក្កដា តារាសម្តែងប្រុសវ័យក្មេង Tom Holland និងតារាស្រី Zendaya បានក្លាយជាគូស្នេហ៍នៅហូលីវូតជាផ្លូវការ បន្ទាប់ពីរូបថត សាងស្នេហ៍យ៉ាងផ្អែមល្ហែមរបស់ពួកគេនៅក្នុងឡាន ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

យ៉ាងណាមិញ គេត្រូវបានឲ្យដឹងថា តារាសម្តែងទាំងពីររូបនេះ បានជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៧ ក្នុងការថតខ្សែភាគយន្តជាមួយគ្នា ដែលមានចំណងជើង «Spider-Man: Homecoming» បានរាប់អានគ្នាជាមិត្តភក្តិ អស់រយៈពេល ៤ឆ្នាំ រហូតវិវត្តនិ៍ក្លាយជាគូស្នេហ៍ដូចនាបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ នៅពេលក្រឡេក ដែលមើលទៅតារាសម្តែងប្រុសពីររូប ដោយបានធ្លាប់ ដើរតួជា Spider-Man កាលពីមុនគឺ តារាសម្តែងប្រុស Tobey Maguire និង Andrew Garfield  ត្រូវបានគេឲ្យដឹងថា តារាសម្តែងប្រុសតួអង្គ បុរស ពីងពាង ទាំងបីនាក់ បានបង្កាត់ភ្លើងស្នេហ៍ ជាតួឯកស្រីនៅជីវិតពិតដូចៗគ្នា។

ដូចគ្នានេះដែរ ភាពចៃដន្យនេះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង​ និងនឹកស្មានមិនដល់ ថាវាជាក្លាយការពិត ព្រោះ មហាជន បានរំពឹងទុកថា តារាប្រុស Tom Holland ដើរតាមគន្លងដូចតួអង្គសម្តែង Spider-Man នឹងណាត់ជួបតួស្រី ដែលជាលទ្ធផល តារាប្រុសរូបនេះ បានពិតជាបានបង្កាត់ភ្លើងស្នេហ៍ ជាមួយតួឯកស្រីពិតមែន៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

១. Tobey Maguire និង Kirsten Dunst

 Kirsten Dunst និង Tobey Maguire

២. Andrew Garfield និង Emma Stone

Emma Stone និង Andrew Garfield 

៣. Tom Holland និង Zendaya

Tom Holland និង Zendaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]