បរទេស៖ ត្រូវបានគេចាត់ទុកថាជា ស្រ្តីដ៏ស្រស់ស្អាតម្នាក់ ចំពោះអ្នករចនាម៉ូដដ៏ល្បីល្បាញ Vera Wang ដែលបានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលបានដឹងពីអាយុពិតប្រាកដ ដែលបានឈានចូលវ័យជាង ៧០ ឆ្នាំហើយ ប៉ុន្តែនៅតែមានរាងស្អាត និងសម្រស់ល្អឥតខ្ចោះ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ យោងតាមគេហទំព័រ Unilad បានរាយការណ៍ថា Vera Wang បានធ្វើឲ្យមហាជនជាច្រើនស្រឡាំងកាំងម្តងទៀត បន្ទាប់ពី ម្ចាស់ខ្លួនបានបង្ហោះរូបថតពីពិធីខួបកំណើតគម្រប់អាយុ ៧២ ឆ្នាំ ដែលថ្ងៃកំណើតរបស់អ្នករចនាម៉ូតដ៏ល្បីរូបនេះ គឺនៅថ្ងៃទី ២៧ ខែមិថុនា កាលពីកន្លងទៅនេះ ព្រមជាមួយនឹងការរៀបចំពិធីជប់លៀងបែបទាន់សម័យ ជាមួយអ្នករចនាម៉ូតផ្សេងៗទៀតនៅឯ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុងរូបភាពទាំងនោះ Vera Wang បានបង្ហាញខ្លួននៅក្នុងឈុតសម្លៀកបំពាក់វែងពណ៌ស្រស់ឆើតឆាយ បង្អួតរាងនិងសម្រស់ដ៏ក្មេងជាងវ័យ ក៏ដូចជាបង្ហាញពីពេលវេលាដ៏រីករាយជាមួយនឹងមិត្តភក្ដិ ដែលធ្វើឲ្យអ្នកកំពុងតាមដានទស្សនាភាគច្រើន បានចូលមកសរសើរ ពីសម្រស់ស្អាតមិនគួរឲ្យជឿ នៅក្នុងអាយុច្រើនបែបនេះ៕

ប្រភព​៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang 
Vera Wang 
Vera Wang 
Vera Wang នៅក្នុងពិធីខួបកំណើត ៧២ ឆ្នាំ
Vera Wang នៅក្នុងពិធីខួបកំណើត ៧២ ឆ្នាំ
Vera Wang នៅក្នុងពិធីខួបកំណើត ៧២ ឆ្នាំ
Vera Wang នៅក្នុងពិធីខួបកំណើត ៧២ ឆ្នាំ
Vera Wang នៅក្នុងពិធីខួបកំណើត ៧២ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]