ចិន៖ កាលពីថ្មីៗនេះ អ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាខ្លាំង ដែលក្មេងស្រីជនជាតិចិន ម្នាក់ចេញមកជាមួយស្នាមញញឹមយ៉ាងផ្អែមស្រទន់ ភ្នែកធំៗដែលធ្វឲ្យអ្នកដែលបានឃើញហើយប្រាកដជាគិតថានាងជាក្មេងស្រីវ័យក្មេង។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាកើផផ្អើល គឺអ្នកថាអ្នកខុសហើយ។ នាងពិតជាមានអាយុ ៣២ ឆ្នាំបានរៀបការនិងមានកូនស្រីអាយុ ៤ ឆ្នាំទៀតផង នាងក៏ជាអ្នកសម្តែងដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
小柔SeeU

យ៉ាងណាមិញ ប្រវត្តិផ្ទាល់ខ្លួនរបស់នាងកម្រត្រូវបានបង្ហាញណាស់ ប៉ុន្តែជនជាតិចិនបានស្គាល់នាងថា 小柔SeeU  នាងបានក្លាយជាមនុស្សពេញនិយម ពីការសម្តែងជាតួអង្គព្រះនាង Disney និងតួអង្គនៅក្នុងរឿងផ្សេងៗដែលត្រូវបានគេស្លៀកពាក់យ៉ាងពិតប្រាកដដូចជាពួកគេបានចេញពីពិភពតុក្កតាពិតៗអញ្ចឹង។

小柔SeeU

ដោយឡែក នាងក៏បានផ្តល់បទសម្ភាសន៍អំពីដើមកំណើតនៃតុក្កតាថា នាងចាប់ផ្តើមលេងភ្លេងតាំងពីនាងរៀននៅមហាវិទ្យាល័យ បន្ទាប់មកក្លាយជាអ្នកញៀនហើយបន្តរៀបចំខ្លួនសម្រាប់តុក្កតានីមួយៗ។ ដោយ នាងយកចិត្តទុកដាក់ខ្លាំងចំពោះការជ្រើសរើសសម្លៀកបំពាក់យកមកតុបតែងខ្លួន។ ដោយនាងបានបន្ថែមថា វាត្រូវការការសាកល្បងនិងកំហុសជាច្រើនរហូតដល់ត្រូវចិត្ត។ ដូច្នេះការងារនេះត្រូវបានអនុវត្តជាក់ស្តែង រហូតដល់ត្រូវបានគេសរសើរថាជាព្រះនៃ cosplay៕

小柔SeeU
小柔SeeU
小柔SeeU

ប្រភព៖khaosod

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]