ហុងកុង៖ តាមប្រព័ន្ធផ្សព្វផ្សាយ Dimsumdaily បានរាយការណ៍មកថា អតីតបវរកញ្ញា Kristen Fok បានបានចុះកិច្ចសន្យាផ្តាច់មុខជាមួយប៉ុស្តិ៍ទូរទស្សនិ៍ដ៏ល្បីប្រចាំហុងកុង TVB សម្រាប់ថតរឿងភាគថ្មី ក៏ដូចជាការងារសិល្បៈ នាពេលខាងមុខនេះ។

នេះយោងតាមប្រភព បានបន្តទៀតថា ខាងTVB  បានស្នើសុំឱ្យរូបនាងរក្សារូបរាង និងទម្ងន់បច្ចុប្បន្នរបស់នាង ដើម្បីចូលរួមក្នុងផលិតកម្មថ្មីៗ របស់ស្ថានីយ៍ទូរទស្សនិ៍ ដោយមិនទាន់មានពេលវេលាជាក់លាក់ណាមួយនោះទេ ដោយគេបានបញ្ជាក់ថា នឹងមានគម្រោងសម្រាប់នាង នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីសហការជាមួយ TVB ហើយនោះ តារាស្រីពន្លកថ្មីរូបនេះ ក៏បានធ្វើជាម៉ូដែល អ្នកតំណាង ផ្សព្វផ្សាយផលិតផល ក៏ដូចជា អ្នកលក់ធានារ៉ាប់រងល្បីល្បាញ នៅហុងកុង ដើម្បីថតពាណិជ្ជកម្មថ្មីៗ ផងដែរ។

តួយ៉ាង ក្មេងស្រីអាយុ ១៩ ឆ្នាំ (ប្រភពខ្លះនិយាយថានាងមានអាយុ ២២ ឆ្នាំ) បានទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដាក់ពាក្យចូលប្រលងបវរកញ្ញាហុងកុង ទោះបីមិនបានជាប់ទៅវត្គបន្ទាប់ ក៏រូបនាង​នៅតែមានភាពប្រជាប្រិយភាព និងមានគេចូលចិត្តច្រើន ដោយសារតែទឹកមុខស្លូតបូត សុភាពរាបសារ ដោយអំណោយផលពីធម្មជាតិរបស់នាងដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kristen Fok
Kristen Fok
Kristen Fok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]