រាជធានីភ្នំពេញ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសអនុញាតឱ្យម្ចាស់តោ មានសិទ្ធិទទួលយកសត្វតោ មកចិញ្ចឹមវិញ នៅយប់មិញ ក៏មានការសាទរជាច្រើន ពីសំណាក់មហាជននៅលើបណ្តាញសង្គម។ តែយ៉ាងណា ម្ចាស់តោ ត្រូវតែធ្វើទ្រុងដាក់សត្វតោនោះ ដើម្បីថែរក្សាសុវត្ថិភាពសម្រាប់មនុស្សរស់នៅក្នុងផ្ទះ និង អ្នករស់នៅជិតខាង។

ដោយឡែក នៅរសៀល ថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០២១នេះ  ក្រោយពីការប្រកាសពីប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន រួចមក ម្ចាស់តោជាជនជាតិចិន បានទៅទទួលយកសត្វតោរបស់ខ្លួន មកចិញ្ចឹមមើលថែរក្សានៅផ្ទះរបស់ខ្លួនវិញហើយ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ លោក ហ៊ុន ជា នៅមុននេះបន្តិច៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វតោបានមកដល់ផ្ទះ
សត្វតោបានមកដល់ផ្ទះសត្វតោបានមកដល់ផ្ទះ
សត្វតោបានមកដល់ផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]