ប្រទេសថៃ ៖ ពិតណាស់ បងប្អូនខ្មែរជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល ព្រះនាង ជេនណា បានច្រៀងបទថៃឡើងវិញ ចំនួន២បទ ដែលក្នុងនោះ មិនត្រឹមតែមហាជនខ្មែរទេ ដែលភ្ញាក់ផ្អើល ពីសមត្ថភាពភាសា និងសំនៀងដ៏ពីរោះរបស់ព្រះនាង សូម្បីតែប្រជាជនថៃ ក៏បង្ហាញអារម្មណ៍នឹកស្មានមិនដល់ ដូចគ្នាផងដែរ។

ជាមួយគ្នានេះ សារព័ត៌មានថៃល្បីមួយបាន ចុះផ្សាយថា ព្រះនាង នរោត្តម ជេនណា ជាសមាជិកគ្រួសារ រាជ្យវង្សម្នាក់ ដែលមានព្រះជន្ម ៩ឆ្នាំ ពោរពេញដោយ សមត្ថភាពសិល្បៈចម្រុះ ហើយថ្មីៗនេះ ទ្រង់បានបង្កើតវីដេអូ ច្រៀងជាភាសាថៃ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រជាជនថៃ ចាត់ទុកទ្រង់ ជាសមាជិកគ្រួសាររាជ្យវង្សម្នាក់ ដែលផ្ទុះការចាប់អារម្មណ៍បំផុត ដោយពេលនេះ ទ្រង់កំពុងតែ ឆក់យកការគាំទ្រ យ៉ាងច្រើន ពីប្រជាជនថៃ តាមរយៈសមត្ថភាព ច្រៀង រាំ ជាពិសេស ការបញ្ចេញ សម្លេងភាសាថៃ បានយ៉ាងល្អ ។ មិនត្រឹមតែ ចេះច្រៀងរាំទេ ព្រះនាង មានសមត្ថភាពនិយាយ និងអាន ភាសាបរទេស ៥ផ្សេងគ្នា ដោយក្នុងនោះ មានបារាំង អង់គ្លេស ថៃ ខ្មែរ និងចិន បានស្ទាត់ជំនាញ។

ពិតមែនហើយ គ្រាន់តែឃើញបែបនេះហើយ បណ្តាអ្នកគាំទ្ររបស់ព្រះនាង ពិតជា សម្តែងអារម្មណ៍រំភើបខ្លាំងណាស់ ពេលនេះ មិនត្រឹមទទួលការកោតសរសើរពី ប្រជាជនខ្មែរទេ តែប្រជាជនថៃ ក៏ផ្ទុះការកោតសរសើរខ្មែរដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ តោះទៅមើលរូបភាពខាងក្រោម ៖

ព្រះនាង នរោត្តម ជេនណា
ព្រះនាង នរោត្តម ជេនណា
ព្រះនាង នរោត្តម ជេនណា
ព្រះនាង នរោត្តម ជេនណា
ព្រះនាង នរោត្តម ជេនណា
វីដេអូ
វីដេអូ

ប្រភព ៖ Kapook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]