តារាកម្សាន្ត: នាពេលថ្មីៗកន្លងទៅនេះ ពិធីករល្បីឈ្មោះមួយរូប ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បានប្រកាសគោលជំហរបស់ខ្លួនថា លោកបាននឹងកំពុងតែពិភាក្សាជាមួយនឹងមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្ដឹងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia ២០២០» ពីបទរំលោភលើសេចក្ដីទុកចិត្ត បន្ទាប់ពីលោក អ៊ិន សុភិន បានគេចវេសជាច្រើនលើក មិនដោះស្រាយបញ្ហាលុយជំពាក់ ពេលជួលឆាកតន្រ្តី និងសម្ភារៈផ្សេងៗទៀត អំឡុងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» ដែលមានទំហំទឹកប្រាក់ជិត២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលបញ្ហានេះលោក សុខ រ៉ាស៊ី បានទុកពេលវេលាឲ្យជិតមួយឆ្នាំមកហើយ ដើម្បីមានលទ្ធភាពដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផល។
យ៉ាងណាមិញ ថ្លែងតាមរយ:សារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន លោកសុខរ៉ាស៊ី បានបង្ហោះសារយ៉ាងដូច្នេះថា÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
ប្រភពដកស្រង់ព័ត៌មាន: Freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]