រាជធានីភ្នំពេញ៖ ព្រះសង្ឃនៅក្នុងវត្តមហាមន្ត្រី និង កូនសិស្ស គង់និងស្នាក់នៅក្នុងវត្ត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤៤អង្គ/នាក់ ក្រោយពីក្រុមពេទ្យស័្មគ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និង​កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ចុះយកសំណាក នៅថ្ងៃទី ០២- ០៣ កក្កដា ឆ្នាំ២០២១ ដែលឈានទៅដល់ការបិទវត្តមហាមន្ត្រីទាំងស្រុងតែម្តង ដោយពុំមានអ្នកណាអាចចេញចូលបាននោះទេ។

យោងតាមការបញ្ជាក់ពី លោក ធឹ​ម សំ​អាន អភិបាល​ខណ្ឌ​បឹង​កេងកង ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹងការ​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​វត្ត​មហាមន្ត្រី​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង ​បន្ទាប់ពីក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​ថា ធីតា ​និង កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ​ បាន​ចុះ​ធ្វើ​សំណាក​ដល់​ព្រះសង្ឃ យាយជី តាជី អាចារ្យវត្ត និង​កូនសិស្ស ស្នាក់​នៅ​ក្នុង​វត្ត​ជា​ច្រើន​អង្គ/នាក់ និង​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៤៤​នាក់​រួច​មក​នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ចំពោះ​ព្រះសង្ឃ និង កូនសិស្ស ត្រូវបានរកឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ សរុបចំនួន ៤៤​ អង្គ/នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ព្យាបាល រីឯ​ព្រះសង្ឃ យាយជី តាជី និង​កូនសិស្ស ដែល​នៅសេសសល់ ​ត្រូវ​បាន​តម្រូវ​អោយ​អនុវត្ត​ទៅ​តាម​វិធានការ​របស់​ក្រុម​គ្រូពេទ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃជា​បន្តទៀត៕

ប្រភព៖​ KSP Daily

វត្តមហាមន្ត្រីក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទ
ទិដ្ឋភាពក្នុងវត្តក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទវត្តមហាមន្ត្រីក្រោយពេលបិទ
វត្តមហាមន្ត្រីក្រោយពេលបិទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]