ភ្នំពេញ៖ ឃើញថានាពេលថ្មីៗនេះ រឿងរ៉ាវសត្វតោឈ្មោះហុីម៉ា និងម្ចាស់ជនជាតិចិនដែលម្ចាស់ជនជាតិចិនចិញ្ចឹមដូចជាសត្វស្រុកនោះ បានផ្ទុះសាជាថ្មីវិញ ក្រោយពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតិឲ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមនៅផ្ទះវិញ។
ជាការពិតណាស់ បុរសជនជាតិដែលជាម្ចាស់តោរូបនេះ ក៏បានឱបគ្នាដោយក្តីរំភើប និងការស្រលាញ់ដែលផុសចេញពីក្នុងចិត្ត ក្រោយពីបែកគ្នាអស់មួយរយៈ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមតិផ្សេងទៀតលើកឡើងផ្សេងទៀតថា ជនជាតិចិនរូបនេះមិនបានស្រលាញ់សត្វចេញពីចិត្តនោះទេ ដោយសារតែលោកបានធ្វើការដកចង្កូម និងដកក្រចកសត្វតោមួយក្បាលនេះ ដែលទង្វើនេះហាក់បីដូចជាការធ្វើទារុណកម្មទៅលើសត្វផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំពោះមតិខាងលើកនេះ លោក Qi Xiao ក៏បានបកស្រាយបញ្ចាក់ថា លោកមិនបានធ្វើដកចង្កូម និងក្រចកហុីម៉ា(សត្វតោ)នោះទេ គ្រាន់តែកាត់តម្រឹមតែប៉ុណ្ណោះ ប៉ុន្តែលោកខកខានកាត់យូរណាស់ហើយ ព្រោះវាលែងឲ្យកាត់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]