ថៃ៖ វាគឺជាហេតុការណ៍មួយដ៏រន្ធត់ បន្ទាប់ពីមានឧប្បត្តិហេតុនៃការផ្ទុះធុងគីមីមួយនៅក្នុងរោងចក្រមួយ ដែលមានទីតាំងនៅក្នុង ខេត្តសាមុតប្រាកាន ដែលបណ្ដាលឲ្យផ្ទះ និង រោងចក្រផ្សេងៗទៀតដែលនៅក្បែរនោះក្នុងចម្ងាយ ៥០០ ម៉ែត្រត្រូវបានខូចខាត។ យ៉ាងណាមិញ ក្រោយមក ខាងអាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសប្រជាជនចេញភ្លាមៗក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ដោយសារតែការឆេះដែលមានសារធាតុពុល អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

ជាមួយនឹងហេតុការណ៍នេះ តារាចម្រៀង និងជាតារាសម្តែង លោក Toomtam ក៏ជាមនុស្សម្នាក់ដែលត្រូវបានជម្លៀសចេញ ដោយសារតែលោកបានស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ។ នៅក្នុងនោះ Toomtam បានបង្ហោះឃ្លីបមួយ ខណៈពេលកំពុងបើកបរចេញពីភូមិ ព្រមទាំងឃើញផ្សែងហុយចេញពីកន្លែងកើតហេតុ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានបង្ហាញសារជូនពរឲ្យមានសុខសុវត្ថិភាព ចំពោះអ្នកដែលបានរងគ្រោះនៅក្នុងតំបន់នោះ ខណៈដែលមិត្តៗនៅក្នុងសិល្បៈកម្សាន្ត ក៏ដូចជាហ្វេនៗជាច្រើន បង្ហាញពីភាពភ្ញាក់ផ្អើលចំពោះឧប្បត្តិហេតុនេះ និងបានជូនពរចំពោះលោក ព្រមទាំងអ្នកគ្រប់គ្នាឲ្យមានសុវត្ថិភាព ជៀសផុតពីគ្រោះមួយនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Toomtam
Toomtam
Toomtam
Toomtam
រូបភាព ពេល Toomtam កំពុងភៀសខ្លួន
រូបភាព ពេល Toomtam កំពុងភៀសខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]