ភ្នំពេញ៖ ជាការពិតណាស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជា បានកំពុងផ្តល់ជូននូវសេវាកម្មទូទាត់វិក្ក័យប័ត្រជាមួយស្ថាប័នជាច្រើន ដល់អតិថិជនរបស់ខ្លួន សម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹក និងអគ្គិសនី រួមទាំងសេវាកម្មផ្សេងៗទៀតផងដែរ។
ដោយឡែក ថ្មីៗនេះអ្វីដែលពិសេស សម្រាប់ជាការអបអរសាទរក្នុងការពង្រីកទីតាំងថ្មីនៃអគ្គិសនីកម្ពុជា ក្នុងការផ្តល់ជូនសេវាទូទាត់វិក្ក័យប័ត្ររបស់អតិថិជន តាមរយៈកម្មវិធីទូរស័ព្ទ TrueMoney Wallet សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពត ដូច្នេះអតិថិជន TrueMoney ទាំងអស់ និងទទួលបានការផ្ដល់ជូនការទូទាត់វិក្ក័យប័ត្រ ដោយមិនគិតថ្លៃសេវា ក្នុងរយៈពេល១ខែពេញតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការផ្តល់ជូនដ៏អស្ចារ្យមួយនេះ នឹងធ្វើដំណើរការចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រីឯការផ្តល់ជូនដ៏ពិសេសមួយនេះដែរ គឺសម្រាប់អ្នកប្រើប្រាស់តាមរយៈកម្មវិធី e-wallet ទាំងអតិថិជនថ្មី និង អតិថិជនចាស់ ដើម្បីទូទាត់ការបង់ថ្លៃអគ្គិសនីដោយមិនគិតថ្លៃសេវាផងដែរ។ លើសពីនេះទៅទៀត អតិថិជនរបស់ TrueMoney ទាំងអស់ក៏នឹងទទួលការផ្ដល់ជូនការទូទាត់វិក្ក័យប័ត្រ ដោយមិនថ្លៃសេវា សម្រាប់ការបង់ថ្លៃទឹក រួមទាំងថ្លៃសម្រាម និងអនាម័យផងដែរ។
គួររម្លឹកផងដែរថា កម្មវីធីមួយនេះ នឹងប្រព្រឹត្តធ្វើឡើងសម្រាប់អតិថិជន TrueMoney ដែលស្ថិតក្នុងខេត្តនិងក្រុងដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត រាជធានីភ្នំពេញ និងខេត្តកណ្តាល ប៉ុណ្ណោះ៕
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
https://tmnkh.app.link/e/WebEDCTMW0721kh
តោះដោនឡូត និងបង់ឥឡូវនេះ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]