ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Yang Mi បានធ្វើអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ទៅលើរូបថតថ្មីជាច្រើនសន្លឹក ដែលចេញផ្សាយដោយទស្សនាវដ្តី ELLE ព្រមជាមួយនឹងការបង្ហាញសម្រស់ និងចរិតលក្ខណៈ ដែលមានភាពខុសប្លែកពីរាល់ដងដែលនាងបានបង្ហាញខ្លួន។

នៅក្នុងនោះដែរ Yang Mi បានលេងស្ទាយ៍ម៉ូតសក់ថ្មីពណ៌ទង់ដែង ដោយមានការតុបតែងភ្នែកយ៉ាងទាក់ទាញ ព្រមទាំងស្ទាយ៍សម្លៀកបំពាក់ដ៏ពេញនិយម ដែលមានភាពសាកសមឥតខ្ចោះ ធ្វើឲ្យមនុស្សគ្រប់គ្នាបានឃើញហើយ ស្រឡាំងកាំង ទៅនឹងសម្រស់យ៉ាងប្លែកភ្នែកពីតារាស្រីរូបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ការបង្ហាញខ្លួនដ៏រំជើបរំជួល នៅក្នុងក្រសែភ្នែកមហាជនជាច្រើន បានធ្វើឲ្យនាងទទួលបានការសរសើរយ៉ាងខ្លាំង ចំពោះស្ទាយ៍សក់ពណ៌ទង់ដែងដ៏ទាក់ទាញ ក៏ដូចជារូបរាងនិងសម្រស់ដ៏លេចធ្លោរបស់នាង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]