រាជធានីភ្នំពេញ ៖ ល្បីកក្រើក មហាជនបង្ហាញការព្រួយបារម្ភ ស្ទើរគ្រប់គ្នាតែម្តង ក្រោយឃើញ ថៃបានបង្ហាញប្លង់ ក៏ដូចជា ការសាងសង់រួចរាល់យ៉ាងជោគជ័យនូវ កំពូល៣ដូចរចនាបទខ្មែរ ដែលគម្រោងបន្ទាប់នោះគឺ ការសាងសង់អង្គរវត្តទី២ ឲ្យក្លាយជាអង្គរវត្តចម្លងដ៏ធំជាងគេ លើពិភពលោក។
តែគាប់ជួនអ្វី គ្រាន់តែលេចដំណឹងនេះភ្លាម ថៃបានជួបរឿងអកុសល ឆេះរោងចក្រប្លាស្ទិច និងរោចក្រគីមី នៅខេត្តសាមុតប្រាកាន ប៉ះពាល់រហូតដល់ទៅ ៥គីឡូម៉ែត្រពីរោងចក្រ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យ បងប្អូនខ្មែរដាក់ការសង្ស័យថា តើនេះជាបណ្តាសារ ឫគ្រាន់ជារឿងចៃដន្យ ក្រោយប្រទេសទាំង២នេះ ជួបហេតុភេទអាក្រក់ដូចគ្នា ពេលបម្រុងនឹង ចម្លងប្រាសាទអង្គរវត្តពីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពី 6ឆ្នាំមុន ប្រទេសឥណ្ឌាបាន ចម្លងកសាងប្រាសាទអង្គរវត្ត នៅប្រទេសរបស់ខ្លួន ហើយក៏ ប្រទេសឥណ្ឌាក៏បានជួប គ្រោះរលកកម្តៅបំផុតលេខរៀងទី5 ក្នុងពិភពលោក ដែលប្រាសាទនោះបម្រុងនឹងដាក់ឈ្មោះ Viraa Ramayan Mandir ខណៈនោះ សំណង់ក៏ធ្លាប់ ធ្លាក់សង្កត់ស្លាប់ប្រជាជនដែរ។
មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះថៃបានប្រកាសថា ខ្លួននឹងកសាងប្រាសាទអង្គរវត្ត ចម្លងពីខ្មែរនៅខេត្ត បូរីរាម ហើយក៏បានឆេះរោងចក្រផលិតគីមី ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងសម្រាប់ដល់ការដកដង្ហើម៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ My past អតីតកាលរបស់ខ្ញុំ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]