កូរ៉េខាងត្បូង៖ ជាការពិត ក្រុមចម្រៀងកូរ៉េខាងត្បូង TWICE គឺជាក្រុមចម្រៀងស្រីមួយដែលមានប្រជាប្រិយខ្លាំងមិនធម្មតានោះដែរនៅក្នុងវិស័យចម្រៀង K-Pop ដោយសារតែសមាជិកទាំង ៩នាក់ សុទ្ធសឹងតែមានទេពកោសល្យពូកែៗ មានភាពពិសេសរៀងៗខ្លួន។ ក្នុងនោះទៀតសោត សមាជិកម្នាក់ដែលជាជនជាតិតៃវ៉ាន់ គឺនាង Tzuyu ក៏មានភាពទាក់ទាញនិងមានអ្នកគាំទ្រច្រើនផងដែរ។
ដោយឡែក ស្របពេលជោគជ័យក្នុងសិល្បៈខ្លាំង Tzuyu ក៏ត្រូវបានគេបង្ហើបឲ្យដឹងដែរថា នាងជាសមាជិកម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមសមាជិកទាំងអស់ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Net NetWorths បានរាយការណ៍កាលពីថ្ងៃទី ៥ ខែកក្កដាម្សិលមិញនេះថា សមាជិកក្មេងជាងគេ Tzuyu គឺជាសមាជិកដែលមានជាងគេបំផុតក្នុងក្រុមដែលមានទឹកប្រាក់ដែលជារបស់ខ្លួនជាង ២លានដុល្លារអាមេរិកឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មុនពេលបង្ហាញខ្លួនជាមួយ TWICE តារាស្រីរូបនេះក៏មានជីវភាពធូរធាខ្លាំងនៅឯតៃវ៉ាន់ផងដែរ។ ដោយឪពុកម្តាយរបស់នាងជាម្ចាស់អាជីវកម្មផ្សាររាត្រីដ៏ល្បីល្បាញមួយវិនិយោគអស់ប្រាក់ជាង ១,៧៧ លានដុល្លារអាមេរិក។ ហើយម្តាយរបស់ Tzuyu ក៏មានតួនាទីជាអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យវះកាត់កែសម្ផស្ស និងថែមទាំងមានហាងកាហ្វេចំនួន ២កន្លែងនៅកោះតៃវ៉ាន់ និងបានទាក់ទាញភ្ញៀវយ៉ាងច្រើនដែលភាគច្រើនជាអ្នកគាំទ្ររបស់ Tzuyu ផ្ទាល់តែម្ដង៕
ប្រភព៖ Zing news
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]