ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា ពីរឿងភាគថ្មីរបស់ តារាស្រី Liu Yifei ហៅ សៀវ ឡុងនីដែលបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីមានការថតអស់រយៈពេល ៣ ខែ កន្លងទៅនេះ ដែលនៅក្នុងនោះដែរ រូបភាពនៅពីក្រោយឆាកជាច្រើន ត្រូវបានចែកចាយ ដែលបានបង្ហាញឲ្យឃើញពីសម្រស់ដ៏ទាក់ទាញពីតារាស្រីរូបនេះ នៅក្នុងឈុតបុរាណ ផងដែរ។ 

ទន្ទឹមនឹងការបង្អួតសម្រស់ដ៏ស្រស់ត្រកាលនេះ Liu Yifei ក៏បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នឹងមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ព្រមទាំងមានភាពវ័យក្មេង ក្នុងពេលបញ្ចេញសម្រស់នៅក្នុងរូបភាព ជាមួយនឹងមិត្តរួមការងារនៅក្នុងការថតរឿងថ្មីនេះ។ តែទោះយ៉ាងណា ក៏មានរូបភាពផ្សេងៗទៀតពី Liu Yifei នៅតែធ្វើឲ្យអ្នកគាំទ្រ ខកចិត្តបន្តិចទៅលើសម្រស់របស់នាង ព្រោះតែការបញ្ចេញនូវស្នាមញញឹមមិនសូវស្រស់ស្អាត ដែលអាចនិយាយបានថា នេះគឺជាចំណុចខ្សោយរបស់នាង ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីមុនមកនេះ Liu Yifei ក៏ធ្លាប់ត្រូវបានអ្នកទស្សនាជាច្រើនរិះគន់ ចំពោះភាពមិនស្រស់ស្អាត ដោយសារតែស្នាមញញឹមមិនទាក់ទាញ និងធ្វើឲ្យសម្រស់របស់នាង មើលទៅហាក់ធ្លាក់ចុះយ៉ាងខ្លាំង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Liu Yifei 
Liu Yifei 
Liu Yifei និង មិត្តរួមការងារ
Liu Yifei និង មិត្តរួមការងារ
Liu Yifei និង មិត្តរួមការងារ
Liu Yifei និង មិត្តរួមការងារ
Liu Yifei និង មិត្តរួមការងារ
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]