បរទេស៖ តារាចម្រៀងវ័យ ២៧ ឆ្នាំ Harry Styles និងតារាសម្តែងវ័យ ៣៧ ឆ្នាំឈ្មោះ Olivia Wilde បានផ្តល់សេចក្តីសុខ គ្នាទៅវិញទៅមកអំឡុងពេលវិស្សមកាលរបស់ពួកគេនៅសមុទ្រអ៊ីតាលីកាលពីចុងសប្តាហ៍ ជាមួយរូបភាពយ៉ាងផ្អែមល្អែមរបស់អ្នកទាំងពីរ។

ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលវិស្សមកាលឯកជននៅប្រទេសអ៊ីតាលី អ្នកទាំងពីរ ត្រូវបានគប្រទះឃើញ ឈរអោបក្រសោបថើបគ្នាយ៉ាងរោលរាល នៅលើទូក ដោយមិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ ក៏បានចំណាយពេលដេកហាលថ្ងៃ ផឹកស្រា សើចកក្អាយសប្បាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Harry បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាចម្រៀងរូបនេះ បានផ្តល់សេចក្តីស្រលាញ់យ៉ាងពេញទំហឹង ទៅគូស្នេហ៍ ដោយសារតែនាងមិនត្រឹមតែចាស់ជាងរូបលោក ដល់ទៅ​១០ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាម្តាយដែលមានកូនពីរនាក់ទៀតផង។

តួយ៉ាង Harry និង Olivia បានប្រកាសទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅដើមឆ្នាំនេះ បើទោះបីជាមានគំលាតអាយុ ១០ ឆ្នាំក៏ដោយ។ ពួកគេបានជួបគ្នា ហើយស្រលាញ់គ្នាភ្លាមៗ ពេលកំពុងធ្វើការជាមួយគ្នាលើខ្សែភាពយន្តរឿង «Don't Worry Darling» កាលពីខែតុលា ឆ្នាំទៅមុន៕ 

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Olivia Wilde
Harry Styles
អ្នកទាំងពីរទៅលេងសមុទ្រ
អ្នកទាំងពីរទៅលេងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]