បរទេស៖ អ្នកម្តាយនិងកូនប្រុសបានលេចមុខ ទៅទិញឥវ៉ាន់បន្ទាប់ពីពីរថ្ងៃ Angelina Jolie បានទទួលការចាប់អារម្មណ៍ពីការទទួលទានអាហារពេលល្ងាចជាមួយតារាចម្រៀង The Weeknd នៅភោជនីយដ្ឋានអ៊ីតាលីមួយនៅ Los Angeles ។

គួរបញ្ជាក់ផងដែរថា Pax Thien អាយុ ១៧ ឆ្នាំ គឺជាកូនប្រុសទី២ ប៉ុន្តែជារឿយៗគេតែងតែអមដំណើរម្តាយរបស់គេឱ្យទៅដើរទិញឥវ៉ាន់ឬដើរតាមផ្លូវពីព្រោះ Maddox អាយុ ១៩ ឆ្នាំខ្លាចមិនហ៊ានបង្ហាញខ្លួននៅខាងក្រៅនោះទេ។ ដោយកាលពីខែមុនកូនចិញ្ចឹមជនជាតិវៀតណាមរបស់ Angelina ក៏បានទៅផ្ទះអតីតស្វាមីរបស់នាងនៅញូវយ៉កផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina Jolie  និង កូនប្រុស

ក្នុងនោះផងដែរគេបានប្រទះឃើញ Pax Thien និងតារាសម្តែង Angelina Jolie បានទៅហាងលក់គ្រឿងសង្ហារឹមមួយនៅ West Hollywood កាលពីថ្ងៃទី ២ ខែកក្កដា។ ដោយ Pax ជាធម្មតាស្លៀកសម្លៀកបំពាក់បែបផាសុកភាពនិងមានសាមញ្ញ ជាមួយនឹងអាវយឺតនិងខោកាគីពេលចេញទៅក្រៅ។។ ស្របនឹងនោះ កូនប្រុស Pax បានមើលថែម្ដាយយ៉ាងយកចិត្តទុកដាក់ Pax បានបើកទ្វារសម្រាប់ម្តាយរបស់គេនៅពេលនាងចាកចេញ។

Angelina Jolie និង កូនប្រុស

មិនត្រឹមតែប៉ុណ្ណោះ ម្តាយនិងកូនប្រុសទាំងពីរធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានរង់ចាំឡានហើយរត់ឆ្លងថ្នល់យ៉ាងលឿនឆ្លងកាត់ផ្លូវដោយថ្មើរជើង លើសពីនេះ  Pax Thien តែងតែនៅក្បែរម្តាយរបស់គេដើម្បីធានាថានាងមានសុវត្ថិភាពជានិច្ច។

Angelina Jolie និង កូនប្រុស
Angelina Jolie និង កូនប្រុស

ប្រភព៖ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]