រាជធានីភ្នំពេញ ៖ គ្រាន់តែទទួលដំណឹង លោកយាយ ណយ សំណាង វីរៈសិល្បករជើងចាស់ម្នាក់នេះ សះស្បើយពីជំងឺកូវីដ១៩ ភ្លាមនោះ មហាជនពិតជា សម្តែង ការពេញចិត្តជាខ្លាំងឥតឧបមា ក៏ព្រោះអាយុច្រើនហើយ មានសុខភាពមិនសូវមាំមួនថែមទៀត តែលោកយាយ នៅអាចយកឈ្នះជំងឺកាចសាហាវមួយនេះ។
តែអ្វីដែល កាន់តែអាណិតថែមទៀតនោះ គឺបន្ទាប់ពីសះស្បើយពីកូវីដ លោកយាយ ណយ សំណាង បែរជាមានបញ្ហាសុខភាពបន្ថែម ដោយរូបគាត់ មានអាការៈបែបនេះ មុននឹងចេញពីមណ្ឌលព្យាបាលកូវីដ ប៉ុន្តែពេលនោះ លោកយាយបានសះស្បើយពីកូវីដរួចហើយ នេះបើតាម សម្តីកូនប្រុសលោកយាយគឺ លោក វណ្ណា ស័ក្តិ បានបញ្ជាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត លោកយាយចាប់ផ្តើម មានស្មារតីវង្វេងវង្វាន់ មិនសូវនឹងនរដូចមនុស្សធម្មតា ពោលគឺមិនដូចពីមុន មិនតែប៉ុណ្ណោះ នៅនិយាយមិនច្បាស់ថែមទៀតផង ដោយក្នុងនោះ កូនប្រុសប្រាប់ថា គ្រូពេទ្យថា នេះអាចបណ្តាលមកពី ការប៉ះពាល់នឹងសរសៃប្រសាទ អាចមកពីលោកយាយ តក់ស្លុតខ្លាំងពេកពេលដឹងខ្លួនកើតកូវីដ ឫក៏ឃើញទិដ្ឋភាពក្នុងមន្ទីរពេទ្យ ដែលត្រូវមានអ្នកស្លាប់បន្តបន្ទាប់។
ជាមួយគ្នានេះ លោក វណ្ណា ស័ក្តិ ទម្លាយប្រាប់ថា ក្នុងបន្ទប់សង្គ្រោះបន្ទាន់ មនុស្សចាស់ជាច្រើន ត្រូវបានសម្រាកព្យាបាល តែដោយសារ អាយុម្នាក់ៗច្រើនពេក ហើយបូករួមទាំងសុខភាពមិនមាំមួន រូបលោក ស្លុតអារម្មណ៍ម្តងៗ ក្រោយឃើញ សពត្រូវលើកចេញជា រឿយៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





ប្រភព ៖ សិល្បករកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]