ថៃ៖ យោងតាមសារព័ត៌មានថៃ កាលពីវេលាម៉ោង ០៥:៣០នាទី ព្រឹកថ្ងៃទី ៦ ខែកក្កដា បានរាយការណ៍ថា ករណីអគ្គិភ័យដែលបានឆេះរោងចក្រផលិតផ្លាស្ទិចរបស់ក្រុមហ៊ុន Mingdi Chemical ដែលនៅស្ថិតក្នុង ខេត្តសាមុតប្រាកាន ត្រូវបានគ្រប់គ្រងយ៉ាងជោគជ័យ តាមរយៈការបាញ់ពពុះ ដើម្បីគ្រប់គ្រងសារធាតុគីមី កុំឲ្យមានការឆាបឆេះឡើងសាជាថ្មី ប៉ុន្តែក្រុមភ្នាក់ងារធ្វើការនៅតែត្រូវឈរជើងចាំគ្រប់គ្រងស្ថានភាពនៅទីនោះ និងមានការប្រុងប្រយ័ត្ន ចំពោះកើតហេតុនេះ ព្រោះភ្លាមៗ វានៅមានភាពក្តៅខ្លាំង ដែលអាចបណ្ដាលឲ្យឆាបឆេះនៅពេលណាមួយ។

ចំពោះ ប្រជាជនជាច្រើននាក់ ដែលត្រូវបានជម្លៀសចេញពីទីនោះ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រពីកន្លែងគ្រោះថ្នាក់កាលពីម្សិលមិញ ខាងអាជ្ញាធរនៅមិនទាន់អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនោះទេ ដោយឲ្យពួកគេរង់ចាំស្តាប់ពីសេចក្តីប្រកាសជាផ្លូវការតែប៉ុណ្ណោះ ពីព្រោះនៅទីនោះ ត្រូវការវាយតំលៃពីស្ថានភាពជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈសារព័ត៌មានបានបន្ថែមទៀតថា ក្រោយមក នៅប្រហែលម៉ោង ០៦:១០ នាទីព្រឹកនេះ មានមានករណីអគ្គិភ័យមួយទៀត ដែលបានឆាបឆេះនៅក្បែររបងស៊ីម៉ងត៍ខាងក្រៅរោងចក្រ ខណៈដែលខាងមន្ត្រី កំពុងគ្រប់គ្រងស្ថានភាពភ្លើងឆេះ មិនឱ្យរីករាលដាល។ រហូតដល់ម៉ោង ៧:០០ នាទីព្រឹក ក៏មានការប្រកាសសាជាថ្មីថា អគ្គិភ័យទាំងអស់ត្រូវបានពន្លត់យ៉ាងរៀបរយ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

ស្ថានភាពភ្លើងឆេះរោងចក្រ
ស្ថានភាពភ្លើងឆេះរោងចក្រ
ស្ថានភាពភ្លើងឆេះរោងចក្រ ដែលគ្រប់គ្រងបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]