ភ្នំពេញ៖ អាចនិយាយបានថា រយៈពេលជាច្រើនឆ្នាំនៃការប្រឡូកក្នុងវិស័យចម្រៀងរបស់តារាចម្រៀងល្បីឈ្មោះទាំងប៉ុន្មាននាក់ខាងក្រោមនេះ ពួកគេម្នាក់ៗសុទ្ធសឹងតែធ្លាប់បានសាងប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ខ្លួន តាមរយៈបទចម្រៀងពីរោះៗជាច្រើន ដែលស្ថិតក្រោមទ្រនំផលិតកម្មចាស់មិនដែលចាកចេញពីទីនោះឡើយ។
យ៉ាងណាមិញ ស្រាប់តែមួយរយៈចុងក្រោយនេះ កំពូលតារាចម្រៀងល្បីៗទាំងនេះ ក៏បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់ដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅនិងភាពល្បីល្បាញឲ្យពួកគេពីមុន ដោយចាកចេញស្វែងរកផលិតកម្មថ្មី ចាប់យកបទពិសោធន៍ថ្មីវិញម្ដង ដោយពួកគេនៅតែបន្តផលិតបទចម្រៀងបម្រើអារម្មណ៍ហ្វេនៗដដែល និងកាន់តែមានសន្ទុះនៃការគាំទ្រកាន់តែច្រើនផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ មានដូចខាងក្រោម៖
១.ដួង វិរៈសិទ្ធ
ក្រោយជ្រកក្រោមផលិតកម្មរស្មីហង្សមាសជិត ១០ឆ្នាំ ថ្មីៗនេះលោកក៏បានបញ្ចប់កុងត្រា និងបានឈានជើងចូលផលិតកម្មទើបតែបង្កើតថ្មី គឺផលិតកម្មរាម។
២.ខេម
កាលពីមុន ខេមក៏មានឈ្មោះល្បីល្បាញក្នុងផលិតកម្មថោនជាង ១០ឆ្នាំដែរ តែក្រោយមកបន្ទាប់ពីមានរឿងរកាំរកូសក្នុងផលិតកម្ម លោកក៏បានចូលទៅច្រៀងក្នុងផលិតកម្មថ្មី គឺ Galaxy Navatra។
៣.មាស សុខសោភា
ក្រោយប្រឡូកក្នុងសិល្បៈជិត ២០ឆ្នាំមកនេះ តារាស្រីរូបនេះក៏ធ្លាប់ផ្លាស់ប្ដូរផលិតកម្មជាច្រើនផងដែរ តែផលិតកម្មចុងក្រោយដែលនាងអាចនៅបានជាង ១០ឆ្នាំគឺផលិតកម្មថោន តែក្រោយមកនាងក៏បញ្ចប់កុងត្រា ដើរចូលផលិតកម្មរាមផងដែរ។
៤.ខេមរៈ សេរីមន្ត
ភាពល្បីល្បាញរបស់តារារូបនេះ ក្នុងផលិតកម្មសាន់ដេ ក៏មានរយៈពេលជាង១០ឆ្នាំផងដែរ តែក្រោយមកលោកនៅតែដើរចេញ ហក់ចូលទៅកាន់ផលិតកម្មហង្សមាសរហូតកាន់តែល្បីដូចសព្វថ្ងៃ។
៥.ព្រាប សុវត្ថិ
កំពូលតារាចម្រៀងចាស់វស្សារូបនេះ បើនិយាយពីភាពល្បីល្បាញ គឺលោកបានជ្រកក្រោមផលិតកម្មរស្មីហង្សមាសជាង២០ឆ្នាំ ឯណោះ។ តែចុងក្រោយ លោកនៅតែចាកចេញរកទ្រនំថ្មី គឺចូលទៅផលិតកម្ម Galaxy Navatra។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]