កំពង់ធំ៖ នាពេលថ្មីៗ មានខ្យល់កន្ត្រាក់បូករួមនិង ភ្លៀងធ្លាក់យ៉ាងជោគជាំ បានបង្កឲ្យមនុស្សពីរនាក់រងរបួស និងផ្ទះជិត១០០ខ្នង មានការខូចខាតផងដែរ។

ដោយឡែកនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង(ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ភូមិជ័យ ៖ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស ០២នាក់

-របើកដំបូលផ្ទះ ៤៥ខ្នង

-ទ្រេតផ្ទះ ០៤ខ្នង

-រលំ ០១ខ្នង

២-ភូមិស្លែងខ្ពស់ ៖ ខូចខាតផ្ទះចំនួន ៤៥ខ្នង

-របើកដំបូល ៤៥ខ្នង

-របើកជញ្ជាំង ០២ខ្នង

-រលំផ្ទះចំនួន ០៣ខ្នង។

អាស្រ័យហេតុនេះ សូមបងប្អូនបន្ថែមការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះផងដែរ៕

ប្រភព និងរូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតរូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
រូបភាពផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]