ភ្នំពេញ៖ បច្ចុប្បន្នវិស័យសិល្បៈខ្មែរមានភាពរីកចម្រើនខ្លាំងគួរឲ្យកតសម្គាល់ ម្យ៉ាងវិញពេល គេក៏ឃើញមានយុវវ័យជាច្រើនបានចូលខ្លួនមកប្រឡូកក្នុងវិស័យមួយនេះ មិនថាផ្នែកសម្ដែង ច្រៀង ឬវិស័យបវរកញ្ញាឡើយ។ លើសពីនេះទៅទៀត តារាជំនាន់ក្រោយ សុទ្ធសឹងតែមានរូបសម្បត្តិស្អាត និងពោរពេញទៅដោយសមត្ថភាព មិនចាញ់តារារាមច្បងប៉ុន្មានឡើយ។
យ៉ាងណាមិញ ក្រៅពីចាប់អាជីពជាតារា គេឃើញភាគច្រើនមានតារាមួយចំនួន បើកមុខជំនួញបន្ថែម ដើម្បីរកចំណូលផ្គត់ផ្គង់នូវជីវភាពផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់មុខរបររបស់សិល្បករ សិល្បការិនី សុទ្ធសឹងតែទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំងថែមទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់ តារាខ្មែរភាគច្រើន តែងតែបើកហាងរកស៊ី និងសក់តាមអនឡាញជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកមើលតារាប្រុសស្រីទាំង៣រូបនេះវិញ មុនពេលចាប់អាជីពជាតារា ពួកគេបានរៀននូវមុខជំនាញពេទ្យ ដែលជាក្ដីស្រម៉ៃរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនឹងនេះ បច្ចុប្បន្ន គេឃើញតារាទាំងនេះ បានស្លៀកនូវឯកសណ្ឋានជាគ្រូពេទ្រ ធ្វើការនៅមន្ទីពេទ្យ ដើម្បីមើលថែ និងព្យាបាលអ្នកជំងឺថែមទៀតផង។ ក្នុងនោះដែរ តារាដែលមានជំនាញជាគ្រូពេទ្យនោះមានដូចជា៖
១៖ លោក ជ័យ សុវ៉ាត
លោក ជ័យ សុវ៉ាត ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបក្នុងផលិតកម្ម Sunday។ ក្រៅពីអាាចីពជាអ្នកសិល្បៈ តារារូបនេះ ក៏មានជំនាញជាគ្រូពេទ្យមួយរូប ហើយបច្ចុប្បន្នលោកក៏កំពុងជាគ្រូពេទ្យស្ម័គ្រចិត្ត ចាំជួយមើលថែអ្នកជំងឺកូវីដ-១៩ផងដែរ។
២៖ កញ្ញា ឈុន រក្សា
កញ្ញា ឈុន រក្សា បច្ចុប្បន្នជាបវរកញ្ញា Miss Tourism International Cambodia 2020 ក្រោយជាប់ជា Miss Universe Cambodia លំដាប់រងទី១។ ហើយបច្ចប្បន្ននាង ក៏មានជំនាញជាគ្រូពេ្យមួយរូប និងកំពុងធ្វើការនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញផងដែរ។
៣៖ លោក លី សៀងហ៊ុយ
លោក លី សៀងហ៊ុយ ត្រូវបានគេដឹងថាជាតារាសម្ដែង និងតារាម៉ដែល ហើយភាគច្រើនគេតែងតែឃើញកម្លោះសង្ហារូបនេះថតសម្អាងការជាជាងថតខ្សែភាពយន្ត។ មិនតែប៉ុណ្ណោះ តារាប្រុយវ័យក្ឦេងរូបនេះ ក៏ជាគ្រូពេទ្យ នៅមន្ទីពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]