ខេត្តបន្ទាយមានជ័យ: យោងតាមសាររបស់ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រកាសសេចក្តីជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ដោយបុរសទី១ មានឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ និងបុរសទី២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ  ដែលបុរសទាំង ២នាក់នេះពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរក និងផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីយកបុគ្គលទាំងពីររូបខាងលើនេះមកធ្វើចត្តាឡីស័កជាបន្ត និងអនុវត្តតាមវិធានច្បាប់ជាធរមាន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសជនជាតិវៀតណាមទាំង២រូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]