ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពុងមានរឿងផ្ទុះកក្រើក ខណៈប្រទេសថៃបានលួចសាងសង់ ប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយមានអាយុកាលចំណាស់ជាងគេរបស់ប្រទេសកម្ពុជា។ ដោយគម្រោងសាងសង់នោះ ធ្វើឡើងនៅលើទឹកដៃប្រទេសថៃ ស្ថិតនៅក្នុង ខេត្តបុរីរាំ ហើយការសាងសង់នោះបានចេញជារូបរាងខ្លះៗផងដែរ។
ពិតណាស់ បន្ទាប់ពីធ្លាយព័ត៌មានការចម្លងសំណង់ស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាគឺ ប្រាសាទអង្គរ រួចមក គេឃើញមានបងប្អូនប្រជាជនខ្មែរ និងអ្នកលេងបណ្ដាញសង្គមជាច្រើន កើតក្ដីមិនសុខចិត្ត ខឹងសម្បារគ្រប់គ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឲ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយចេញមុខ រកដំណោះស្រាយ ដើម្បីកុំឲ្យប្រទេសថៃចម្លង និងបញ្ឈប់ការសាងសង់ដូចប្រាសាទតអង្គរវត្តជាបន្តទៀត។
ជាក់ស្ដែង មិនត្រឹមតែអ្នកលេងបណ្ដាញសង្គម និងបង្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលចេញមុខជួយស៊ែរតវ៉ា តែគេក៏ឃើញសិល្បករ សិល្បការិនីជាច្រើនរូប បានចែកចាយព័ត៌មានមួយនេះបន្តទៀតផង។ ម្យ៉ាងវិញទៀត រាល់ការផុសរបស់តារាខ្មែរ បានភ្ជាប់នូវសារខ្លីៗទៀតផង ដោយតារាខ្មែរដែលបានផុសរឿងប្រទេសថៃលួចចម្លងប្រាសាទអង្គរវត្តនោះមានដូចជា៖
១៖ អ្នកនាង ខាត់ សុឃីម
( សូមបញ្ឈប់ការចម្ដង) Stop copy please….Thai Land
ជួយ share ម្នាក់មួយបងប្អូនខ្មែរយើង
២៖ លោក ប៉ែន ចំរ៉ុង
( សូមបញ្ឈប់ការចម្ដង) Stop copy please….Thai Land
ជួយ share ម្នាក់មួយបងប្អូនខ្មែរយើង។
៣៖ លោក កែវ វាសនា
សុំអស់យោបល់ ហើយក៏ធ្វើអ្វីមិនកើត បានត្រឹមផុសនិងស៊ែរ សំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់។
៤៖ លោក អ៊ុន សុធា
ខ្ញុំមិនដឹងត្រូវនិយាយថាយ៉ាងម៉េចទេ ចង់ធ្វេីអ្វីក៏ធ្វេីទៅ ចង់ប្រាសាទអ្វីប្រាសាទទៅ ខ្ញុំមិនខ្វល់ទេ ចុះហេតុអ្វី ធ្វើឲ្យដូចប្រាសាទអង្គរធ្វេីអ្វី? អាចបង្កេីតប្រាសាទថ្មីបានតេី បេីថៃចង់សាង តែកុំចម្លងពីខ្មែរ តេីបងប្អូនវិញយល់យ៉ាងណាដែរ ? ប្រទេសនេះម្តងជាពីរដង តែងតែមានបំណងច្បាស់ណាស់ ។
៥៖ លោក រតនៈ ពិសិដ្ឋ
សូមទេវតា ស្តេចគ្រប់ព្រះអង្គ បារមីគ្រប់ទិសទី និងវិញាណបុព្វបុរសទាំងអស់ សូមជួយថែរក្សាអង្គរ ដែលជាស្នាដៃតែមួយគត់របស់ជាតិយើង ឲ្យបានគង់វង្ស និងមានតែមួយនៅក្នុងពិភពលោកនេះផង…កុំឲ្យមានអ្នកណាធ្វើបានឲ្យសោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]