ចិន៖ គេហទំព័រ QQ បានរាយការណ៍មកថា តុលាការបានសម្រេចចិត្ត កាត់ក្តីបុរសម្នាក់ ពីបទរំលោភសិទ្ធិកេរ្តិ៍ឈ្មោះនិងមានអាកប្បកិរិយាប្រមាថ ដែលដើមបណ្តឹងជាតារាសម្តែស្រី Fan Bingbing បន្ទាប់ពីជនជាប់ចោទ បានបង្ហោះ ព័ត៌មានមិនពិតទៅលើតារាស្រីរូបនេះ។
ជាក់ស្តែង រឿងរ៉ាវនេះ ត្រូវបានបានកើតឡើង នៅពេលប្រភពមួយបានចុះផ្សាយនៅលើបណ្តាញសង្គមថា តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បន្ទាប់ពីចែកផ្លូវជាមួយអតីតមិត្តប្រុស បានចុះកិច្ចសន្យាផ្តល់កំណើតឱ្យកូនអ្នកមានម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយមក ពាក្យចចាមអារ៉ាមមួយនេះ បានរីករាលដាលយ៉ាងឆាប់រហ័សលើបណ្តាញសង្គម។ លើសពីនេះទៅទៀតរូបភាពជាច្រើនរបស់ Fan Bingbing ដែលមានក្បាលពោះ ត្រូវបានចែករំលែកដែលធ្វើឱ្យទស្សនិកជនជាច្រើនជឿជាក់ថាការមានផ្ទៃពោះ និងការសម្រាលកូនរបស់នាងពិតជាមានមែន។
យ៉ាងណាមិញ ក្រោយពីមានរឿងរ៉ាវមិនពិតនេះបានកើតឡើង ភ្លាមៗនោះ តារាស្រីរូបនេះ បានចេញមុខ ធ្វើសេចក្តីថ្លែងការណ៍ណាមួយ បដិសេធនោះទេ ក៏ប៉ុន្តែ រូបនាងបានដាក់ពាក្យបណ្តឹងទៅតុលាការចាត់ការរឿងនេះភ្លាមតែម្តង ដើម្បីការពារកិត្តិយសរបស់នាង។
ជាលទ្ធផល អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ត្រូវបានតុលាការ ឲ្យត្រូវបង់ប្រាក់សំណងចំនួន ៤០,០០០ យ័ន (ប្រហែល ៦ពាន់ដុល្លារជាង) ដល់នាង ហើយមិនត្រឹមតែប៉ុណ្ណោះ បានប្រកាសសុំទោសជាសាធារណៈទៀតផងដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]