ថៃ៖ ដូចដែលបានជ្រាបស្រាប់ហើយថា កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានរឿងដ៏រន្ធត់ នៅក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្រប្លាស្ទិកមួយនៅក្នុងខេត្តសាមុតប្រាកាន ដែលជាហេតុធ្វើឲ្យមានការជម្លៀសប្រជាជនចេញពីតំបន់នោះភ្លាមៗ ជៀសវាងទទួលរងនូវគ្រោះថ្នាក់។

យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍កើតឡើង តារាសម្តែងដ៏ល្បីឈ្មោះ លោក Tack Pharunyoo បានទៅធ្វើការជាអ្នកស្ម័គ្រចិត្ត និងធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីជួយសង្គ្រោះ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយនឹងសារអរគុណ ទៅដល់អ្នកស្ម័គ្រចិត្តទាំងឡាយដែលបានចូលរួមជួយគ្នានៅពេលអាសន្នមួយនេះ ហើយថែមទាំងបានបញ្ជាក់ថា បើទោះបីជាភ្លើងបានរលត់ក៏ដោយ តែការងារមួយនេះនៅមិនទាន់ចប់នៅឡើយនោះទេ។ 

ក្រោយពីបានឃើញបែបនេះ បណ្ដាមិត្តៗនៅក្នុងសិល្បៈកម្សាន្ត និងអ្នកគាំទ្រ បានចូលមកសរសើរ​ចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ដែលបានស្ម័គ្រចិត្តជួយក្នុងគ្រាមានអាសន្ននេះ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Tack Pharunyoo
Tack Pharunyoo
Tack Pharunyoo
Tack Pharunyoo ពេលស្ម័គ្រចិត្តជួយសង្គោះ
Tack Pharunyoo ពេលស្ម័គ្រចិត្តជួយសង្គោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]