ភ្នំពេញ៖  មហាជន និងប្រិយមិត្ត ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ពិតជាបានជ្រាបច្បាស់ ពីលោកជំទាវចិត្តបុណ្យ ទ្រី ដាណា ដែលតែងតែបាន មើលឃើញពីភាពក្រលំបាកតោកយ៉ាក អ្នកមានជីវភាពយ៉ាប់យឺន និងមិនដែលមើលនឹងភ្នែកនោះទេ លោកជំទាវតែងតែ ចេញមុខជួយឧបត្ថមថវិកា និង អាហារគ្រឿងបរិភោគផ្សេងៗ។

ជាក់ស្ដែង នៅមុននេះបន្តិច លោកជំទាវ ក៏បានចុះចែកអំណោយបន្ថែមទៀត ដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលខ្វះខាតខ្លាំង ដោយពួកគាត់កំពុងតែអត់ស្បៀងអាហារ ដូច្នេះលោកជំទាវ ទ្រី ដាណា បានសំរេចថាចុះចែកដល់ពួកគាត់ភ្លាមៗ ដោយមិនខ្វល់ថាមានការលំបាកប៉ុណ្ណានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត លោកជំទាវ ក៏ត្រូវបានមហាជនលើកកោតសរសើរគ្រប់ៗគ្នាស្ទើរមិនដាច់ពីមាត់ ដោយសារតែ អត្តចរិកចេះឧនលំទោនចំពោះគេឯងមិនថាអ្នកតូចតាចយ៉ាងណាក្តី។ ជាពិសេសមិនចេះប្រកាន់ខ្លួនថា មានឋានៈជាជំទាវយ៉ាងណាក៏ដោយ។ ជាក់ស្ដែង នៅមុននេះបន្តិច លោកជំទាវបានបង្ហោះរូបភាពដ៏គួរឲ្យគោរពស្រលាញ់យ៉ាងខ្លាំង ដោយលោកស្រី ទ្រី ដាណា បានធ្វើខ្លួនយ៉ាងសាមញ្ញ ឈរទទួលទានអាហារបាយប្រអប់ជាមួយនឹងស្វាមីនៅតាមផ្លូវយ៉ាងសាមញ្ញបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកជំទាវ ទ្រី ដាណា និង ស្វាមី
លោកជំទាវ ទ្រី ដាណា និង ស្វាមី
លោកជំទាវ ទ្រី ដាណា
លោកជំទាវ ទ្រី ដាណា 
លោកជំទាវ ទ្រី ដាណា និង ស្វាមី
លោកជំទាវ ទ្រី ដាណា និង ស្វាមី
លោកជំទាវ ទ្រី ដាណា និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]