ភ្នំពេញ៖ នាពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការក្រើនរំលឹកចំពោះប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមិនទាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងទី២។

ដោយឡែក យោងតាមគណនីទំព័ររបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកមុនពេលដែលកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ១៩ត្រូវបានបញ្ចប់​ ដោយប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ គឺអាចទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ទាំងដូសទី២ និងទី១​ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូម​បងប្អូនទាំងអស់គ្នារួសរាន់មកទទួលការវចាក់វ៉ាក់សាំងទាំងអស់គ្នា ប៉ុន្តែកុំភ្លេចពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%៕

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]