រាជធានីភ្នំពេញ៖ រឿងរ៉ាវដែលប្រទេសថៃ បាននឹងកំពុងតែសាងសង់ប្រាសាទអង្គរវត្តទី២ របស់ខ្មែរ ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក បានផ្ទុះការជជែកវែកញែកខឹងសម្បារ និងបានក្លាយជាប្រធានបទដ៏ក្តៅគគុក ពីសំណាក់មហាជនខ្មែរ និងក្រុមសិល្បករសិល្បការិនីកម្ពុជា ពាសពេញបណ្តាញសង្គម។
ទាក់ទិននឹងករណីនេះដែរ បើតាមការបញ្ជាក់ពីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនជាប្រទេសថៃ លួចសាងសង់ប្រាសាទអង្គរវត្តទី២ ដោយគ្មានសុំសិទ្ធពីកម្ពុជាពិតមែននោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ យោងតាមទំព័រហ្វេសប៊ុកថៃ នាយកដ្ឋានទំនាក់ទំនងសាធារណៈ ប្រចាំខេត្តបុរីរ៉ាំ បានបញ្ចេញវីដេអូមួយ តាំងពីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២០ ដែលទើបបែកធ្លាយ ដែលបង្ហាញអំពីសកម្មភាពនៃការសាងសង់ប្រាសាទអង្គរទី២ ដោយថៃបានប្រសិទ្ធនាមថា សីហននគរ។
ក្នុងនោះដែរ ទំព័រហ្វេសប៊ុកដដែលបានសរសេរបញ្ជាក់ដូច្នេះថា៖ ប្រាសាទថ្មភក់ដ៏ធំ ឈរនៅលើផ្ទៃដី ២០០ រ៉ៃ កំពុងមានវត្តមាននៅទីនេះ ខេត្តបុរីរ៉ាំ។ ព្រះចៅអធិការវត្តភូមានហ្វា ហ្វា Phaya Chang Rong បានទៅមើលការសាងសង់ប្រាសាទថ្មនេះ។ “Mueang Sihanakorn” (ក្រុងសីហនគរ) មានជំនឿយ៉ាងមុតមាំនៅ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរ៉ាំ៕
ប្រភព៖ สวท.บุรีรัมย์ กรมประชาสัมพันธ์
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]