បរទេស៖ កាលពីថ្ងៃទី ៦ ខែកក្កដា យោងទៅតាមសារព័ត៌មាន Independent ក្រុមគ្រួសារបានបញ្ជាក់ព័ត៌មានដែលថាតារាសម្តែង Daniel Mickelson បានទទួលមរណភាពភ្លាមៗនៅអាយុ ២៣ ឆ្នាំ។ ទន្ទឹមនឹងនោះ តារាម៉ូដែល Meredith ជាបងស្រីរបស់ Daniel ក៏បានបង្ហោះសារចែករំលែកទុក្ខនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងផងដែរ។ យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយបញ្ជាក់ថាតារាសម្ដែងរូបនេះទទួលមរណៈភាពដោយសារអ្វីនោះទេ។

បើយោងទៅតាម The Independent បានប្រាប់ថា Daniel Mickelson ជាតារាដែលកំពុងរះនៅក្នុងហូលីវូដ លោកត្រូវបានគេស្គាល់ចំពោះតួនាទីរបស់លោកនៅក្នុងរឿងភាគ Mani ខ្សែភាពយន្តភ័យរន្ធត់ «The Killer Clown Meets the Candy Man …»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Daniel Mickelson ដែលបានទទួលមរណភាព

យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះមានតារារួមអាជីពជាច្រើន បានបញ្ចេញចូលរួមរំលែកទុក្ខដល់ តារាសម្តែងរូបនេះ ដោយតារាម៉ូដែល Kaia Gerber ដែលជាមិត្តភក្តិជិតស្និទ្ធរបស់តារាទាំងពីរបានសរសេរថា៖

 Kaia Gerber 
Daniel Mickelson ដែលបានទទួលមរណភាព

ប្រភព៖ znews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]