ចិន៖ បន្ទាប់ពី តារាស្រី Zhao Liying បានទទួលការអញ្ជើញឲ្យចូលរួមក្នុងការថតកម្មវិធី Chinese Restaurant បណ្ដាហ្វេនៗជាច្រើនក៏បានរង់ចាំទស្សនា ពីការបង្ហាញមុខមាត់សាជាថ្មី ក្រោយពីបានចំណាយពេលដោះស្រាយបញ្ហាក្នុងគ្រួសាររួច។

ដោយឡែក នៅក្នុងការចូលរួមថតកម្មវិធីមួយនេះ ខាងទំព័រ Sina ក៏បានចែករំលែករូបភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ Zhao Liying ដែលភ្លាមៗនោះ តារាស្រីរូបនេះ បានបង្ហាញពីស្នាមញញឹមដ៏ភ្លឺរលោង និងកំពុងតែជារឿងដ៏ក្ដៅគគុកនៅលើបណ្តាញសង្គមថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជារឿងដ៏រំភើបមួយសម្រាប់អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ ដែលបានរង់ចាំជាយូរមកហើយ ដោយនៅទីបំផុត ស្នាមញញឹមក៏បានលេចចេញនៅលើបបូរមាត់របស់នាង និងកំពុងតែបង្ហាញពីអារម្មណ៍ដ៏រីករាយ ក្រោយពីមានរឿងចម្រូងចម្រាសជាច្រើន៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
រូបភាព បង្ហាញពីស្នាមញញឹមរបស់ Zhao Liying
រូបភាព បង្ហាញពីស្នាមញញឹមរបស់ Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]