រាជធានីភ្នំពេញ ៖ ពិតណាស់ នរណាៗក៏ផ្ទុះការកោតសរសើរជាខ្លាំង ចំពោះទម្រង់ច្រមុះ បវរកញ្ញកម្ពុជា Miss Grand Cambodia កញ្ញា លីវ ជីលី ដែរ ដោយសារតែ មានសភាពខ្ពស់ស្រលះ ស្រួច ជាច្រមុះ​ដែល សុភាពនារីជាច្រើន ប្រាថ្នាចង់បានពីធម្មជាតិ។

តែផ្ទុយទៅវិញ ដោយសារតែ ច្រមុះរូបនាង ស្អាតខ្លាំងពេក ដល់ថ្នាក់មានបងប្អូនមួយចំនួន សន្និដ្ឋានថា មិនមែនជាទម្រង់ច្រមុះ ពីធម្មជាតិ ប្រហែលអាចមកពីកែកុន មិនតែប៉ុណ្ណោះ រូបនាងថ្មីៗ ក៏បានទម្លាយរូបថតមួយសន្លឹក ដែលមានម៉ាស់ បិទច្រមុះ ធ្វើឲ្យមហាជន មួយចំនួនតូច កាន់តែដាក់ការសង្ស័យ ការសន្និដ្ឋាននេះជាការពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើតាមការបញ្ជាក់របស់នាង រូបដែលពាក់ម៉ាស់គឺ ខ្លួនមានជំងឺដុះសាច់ច្រមុះ ទើបយកសាច់ចេញហើយគេហាមមិនឲ្យ ប៉ះត្រជាក់ ឫ ប៉ះធូលីផ្សេងៗ ហើយរូបនោះ ក៏ជារូបចាស់ដែរ បើមិនជឿ អាចមើលរូបលោកប៉ា អ្នកម៉ាក់របស់នាងបាន ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
រូបថតមុនចូលសិល្បៈ
ម្តាយរបស់ កញ្ញា លីវ ជីលី
ម្តាយរបស់ កញ្ញា លីវ ជីលី
ឪពុករបស់ កញ្ញា លីវ ជីលី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]