កូរ៉េខាងត្បូង៖ ម្តាយរបស់តារាសម្តែងស្រីដ៏ស្រស់ស្អាត កញ្ញា Go Ah Sung បានទទួលមរណភាពហើយ ដោយសារតែជំងឺរ៉ាំរ៉ៃប្រចាំកាយ។

យោងតាមប្រភពព័ត៍មានផ្តាច់មុខពី Newsen បានបញ្ជាក់ឱ្យដឹងថា ម្តាយរបស់តារាសម្តែងស្រីរូបនេះ បានស្លាប់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយសារតែជំងឺរ៉ាំរ៉ៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពស្និទ្ធនឹងតារាសម្តែងរូបនេះ បានទម្លាយឱ្យដឹងថា Go Ah Sung មានទុក្ខជាទម្ងន់ចំពោះមរណភាពរបស់ម្តាយរបស់នាងបែបនេះ។

ពិធីបុណ្យរបស់ម្តាយតារាសម្តែងស្រី Go Ah Sung ត្រូវបានប្រារព្ធ ធ្វើនៅមន្ទីរពេទ្យ Bundang ក្នុងខេត្ត Gyeonggi។ ដំណើរការនៃពិធីបុណ្យសពនឹងប្រព្រឹត្តិទៅនៅម៉ោង ៧ព្រឹក នៅខែថ្ងៃទី០៩ ខែកក្កដានេះ។ ចំណែកសពម្តាយរបស់ Go Ah Sung នឹងត្រូវបញ្ចុះនៅឧទ្យាន Seoul Memorial Park៕

តារាសម្តែងស្រី Go Ah Sung
តារាសម្តែងស្រី Go Ah Sung
តារាសម្តែងស្រី Go Ah Sung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]